ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូនប្រុសសម្តេចធិបតីទទួលបានលេខ១ ក្នុងប្រឡងគណិតវិទ្យានៅអាស៊ី SASMO ឆ្នាំ២០២៤

ភ្នំពេញ៖ កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ កូនប្រុស របស់សម្តេចធិបតី ហ៊ុន ម៉ាណែ តនាយករដ្ឋមន្ត្រីកម្ពុជា និងជាចៅរបស់ សម្តេចតេជោ ហ៊ុន សែន ទទួលបានចំណាត់ថ្នាក់លេខ១ លើការប្រឡងគណិតវិទ្យានៅអាស៊ី Singapore & Asian Schools Math Olympiad (SASMO) ឆ្នាំ ២០២៤ សម្រាប់សិស្សថ្នាក់ទី១។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកលទ្ធផលនេះ ជាថ្នាំប៉ូវកម្លាំងដ៏ពិសេស និងស័ក្តសិទ្ធសម្រាប់សម្តេច និងលោកជំទាវ។

ទន្ទឹមនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានសម្តែងមោទនភាពចំពោះកូនប្រុស ដោយបានលើកឡើងលើបណ្តាញសង្គមថា៖«សិទ្ធិទេីបតែរៀនថ្នាក់មត្តេយ្យសិក្សា តែហ៊ានទៅប្រលងគណិតវិទ្យាថ្នាក់ទី១កំរិតពិភពលោក ហេីយជាប់លេខ១ទៀត! I am very proud of you my prince!»។

គួរឱ្យដឹងដែរថា កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ក៏ទើបទទួលបានចំណាត់ថ្នាក់លេខ១ ពីការប្រកួតគណិតវិទ្យាកម្រិតតំបន់ និងពិភពលោក កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ដែលជា កម្មវិធីប្រកួតប្រជែងគណិតវិទ្យា «CARIBOU»មានអ្នកចូលរួមប្រកួតប្រជែងក្នុងតំបន់ និងលើពិភពលោកប្រមាណ ១ ៧៣០នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក