ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ហ៊ុន សែន ស្នើទៅកាន់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អោងឡាំង ពិចារណារៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូជាមួយលោកស្រី អោង សានស៊ូជី

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបជាមួយមេដឹកនាំមីយ៉ាន់ម៉ា លោក មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានាថ្ងៃអង្គារ ទី០៧ ខែឧសភាម្សិលមិញនេះ បានស្នើជាថ្មីម្តងទៀតឱ្យមេដឹកនាំភាគីមីយ៉ាន់ម៉ាពិចារណារៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាងសម្តេចតេជោ និងលោកស្រី អោង សានស៊ូជី។ 

គួរបញ្ជាក់ថា អតីតទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា (ស្មើនឹងនាយករដ្ឋមន្រ្តី) និងជាម្ចាស់ពានរង្វាន់ណូបែសន្តិភាព លោកស្រី អោង សានស៊ូជី កំពុងជាប់ពន្ធនាគារកំណត់រយៈពេល ២៧ឆ្នាំ ក្រោយការកាត់ទោសដោយតុលាការនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានស្នើជាថ្មីម្តងទៀតឱ្យលោក មីន អោងឡាំង ពិចារណារៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេចតេជោ និងលោកស្រី អោង សានស៊ូជី ក្នុងគោលបំណងសួរសុខទុក្ខ ដោយសារសម្តេចតេជោ និងលោកស្រីធ្លាប់ជាសហការីជាមួយគ្នាជាច្រើនឆ្នាំនៅក្នុងកិច្ចការអាស៊ាន។ 

គួរបញ្ជាក់ថា អតីតមេដឹកនាំស្រ្តីមីយ៉ាន់ម៉ាវ័យ ៧៨ឆ្នាំខាងលើបានអវត្តមានបាត់ឈឹងរហូតចាប់តាំងពីការប្រកាសទោសរបស់តុលាការ ស្របពេលនៃការឡើងកាន់អំណាចរបស់លោក មីន អោងឡាំង ខណៈការស្នើឱ្យមានជំនួបតាមរយៈប្រព័ន្ធវីដេអូពីសំណាក់ប្រធានស្ថាប័នព្រឹទ្ធសភាកម្ពុជាគឺសម្តេចតេជោ ហ៊ុន សែន ត្រូវបានគេចាត់ទុកជាជំហានដ៏សំខាន់មួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។ 

គួររំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន គឺជាថ្នាក់ដឹកនាំបរទេសដំបូងគេបង្អស់ដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា បន្ទាប់​ពី​រដ្ឋប្រហារយោធា ពោលគឺសម្តេចតេជោបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីខែមករា ឆ្នាំ២០២២។ ឆ្លើយតបទៅនឹងការស្នើសុំខាងលើ លោក មីន អោងឡាំង បានសន្យាពិចារណាលើការលើកឡើងរបស់សម្តេចតេជោសម្រាប់ជំនួបនេះប្រកបដោយភាពយកចិត្តទុកដាក់ខ្ពស់បំផុត ក៏ដូចជាបានលើកឡើងថា លោកនឹងបញ្ជូនប្រេសិតពិសេសរបស់ខ្លួនមកកាន់កម្ពុជានាពេលដ៏ឆាប់ខាងមុខ ដើម្បីបន្តពិភាក្សាទៅលើសំណើទាំងនេះ និងដើម្បីទទួលយកនូវការចែករំលែកបទពិសោធន៍ល្អៗពីគណៈកម្មជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា ពាក់ព័ន្ធជាមួយនឹងការរៀបចំការបោះឆ្នោតមួយដែលសេរី យុត្តិធម៍ និងមានតម្លាភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក