ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ

ភ្នំពេញ៖ ឯកអគ្គរាជទូតកាតាលោក Khalid Ali Abdullah Abel បាននាំយកបាល់ទាត់ World Cup ដែលបនប្រើប្រាស់ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅប្រទេសកាតាក្នុងឆ្នាំ២០២២ មកជូនសម្ដេចដោយផ្ទាល់នៅវិមានរដ្ឋសភាកម្ពុជា ព្រឹកថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០២៤នេះ។

ថ្លែងក្នុងជំនួបជាមួយលោក Khalid Ali Abdullah Abel នៅព្រឹកនេះសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការសោកស្ដាយចំពោះព្រឹត្តិការណ៍ World Cup ចុងក្រោយនៅកាតា ដោយសម្ដេចមានបំណងចូលរួមដែរ ប៉ុន្តែបែរជាអាកខានវិញ ដូច្នេះហើយទើបនៅជំនួបនេះ អគ្គរាជទូតកាតាបានយកបាល់ដែលទាត់នៅក្នុងព្រឹត្តិការណ៍ World Cup នេះមកជូន សម្ដេចទុកជាអនុស្សាវរីយ៌។

FIFA World Cup 2022 គឺជា FIFA World Cup លើកទី២២ ដែលជាជើងឯកពិភពលោកសម្រាប់ក្រុមបាល់ទាត់ជាតិដែលរៀបចំដោយ FIFA បានរៀបចំនៅប្រទេសកាតាចាប់ពីថ្ងៃទី២០ ខែវិច្ឆិកាដល់ថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២២ បន្ទាប់ពីប្រទេសនេះបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០១០៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក