ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឌី វិជ្ជា ប្រកាសរៀបចំកម្មវិធីដង្ហែ និងអបអរពានរង្វាន់បាល់ទាត់នៅក្នុងខេត្តស្វាយរៀងនាថ្ងៃទី១៧ ខែឧសភានេះ

ខេត្តស្វាយរៀង៖ នៅថ្ងៃទី០៨ ខែឧសភានេះ លោក ឌី វិជ្ជា ប្រធាន​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀងបានផ្ញើសារខ្លីមួយជូនទៅកាន់អ្នកគាំទ្រក្លិបបាល់ទាត់ដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងខាងលើ ដើម្បីត្រៀមខ្លួនចូលរួមអបអរសាទរ និងសប្បាយរីករាយជាមួយកម្មវិធីដែលក្លិបនឹងរៀបចំនៅទឹកដីខេត្តស្វាយរៀងផ្ទាល់ ដើម្បីអបអរដល់ការឈ្នះពានរង្វាន់កំពូលនៃបាល់ទាត់កម្ពុជាទាំងពីររួមមានពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup)​ រដូវ​​​កាល ២០២៣-២០២៤។ 

នៅលើបណ្ដាញហ្វេសប៊ុកផ្ទាល់ លោក ឌី វិជ្ជា បានបង្ហោះសារដូចខាងក្រោម៖ "ខ្ញុំសូមអធ្យាស្រ័យពីសំណាក់បងប្អូនអ្នកគាំទ្រកីឡាបាល់ទាត់នៅខេត្តស្វាយរៀងទាំងអស់ ដោយយើងមិនអាចរៀបចំពិធីប្រគល់ពានរង្វាន់លីគកម្ពុជានៅក្នុងទឹកដីបាន។ ប៉ុន្តែក្លិបយើងនឹងរៀបចំពិធីហែពានទាំងពីរនៅថ្ងៃទី១៧ ខែឧសភាខាងមុខនេះ ដោយមានការប្រគំតន្ត្រី និងល្បែងកម្សាន្តនានាផងដែរ សូមបងប្អូនអ្នកស្នេហាវិស័យកីឡាបាល់ទាត់ ក៏ដូចជាអ្នកគាំទ្រក្លិបព្រះខ័នរាជស្វាយរៀងអញ្ជើញចូលរួមឱ្យបានច្រើនកុះករ។ សូមអរគុណ!"។

គូរបញ្ជាក់ផងដែរថា ក្លិបបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀងបានគ្រងជើងឯកពានរង្វាន់់បាល់ទាត់កម្ពុជាទាំងពីរក្នុងរដូវកាល ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Pep Munoz។ ព្រះ​ខ័ន​រាជ​ស្វាយរៀងបានគ្រងជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែមេសាកន្លងទៅ ដោយយកឈ្នះភ្នំពេញក្រោននៅវគ្គផ្តាច់ព្រ័ត្រ និងក្លាយជាជើងឯកលីគកំពូលកម្ពុជាជាផ្លូវការកាលពីចុងសប្តាហ៍កន្លងទៅ ខណៈពិធីប្រគល់ជើងឯកគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ចុងក្រោយលើទឹកដីកីឡដ្ឋាន Smart RSN របស់ភ្នំពេញក្រោន។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន Cambodian Premier League៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក