ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី០៧ ខែឧសភានេះ

រុស្សី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងស្បថចូលកាន់តំណែងក្នុងពិធីដ៏គួរឱ្យស្ញប់ស្ញែងមួយនាថ្ងៃទី០៧ ខែឧសភានេះ ដែលជាការចាប់ផ្តើមទំព័រថ្មីនៃការដឹកនាំប្រទេសមហាអំណាចមួយនេះសម្រាប់អាណត្តិទី៥ និងជាអាណត្តិដែលលោកកាន់តែមានឥទ្ធិពលខ្លាំងជាងមុនបន្ថែមទៀត។ ប្រមុខរដ្ឋាភិបាលរុស្សីវ័យ ៧១ឆ្នាំរូបនេះ ទើបទទួលបានការបន្តតំណែងសម្រាប់អាណត្តិរយៈពេល ៦ឆ្នាំបន្ថែមទៀត ក្រោយឈ្នះការបោះឆ្នោតជាតិកាលពីខែមីនាកន្លងទៅ។

ពិធីស្បថចូលកាន់តំណែងរបស់លោកពូទីននឹងត្រូវផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ធំៗរបស់រុស្ស៊ី ចាប់ពីវេលាថ្ងៃត្រង់ដែលរថយន្តទំនើបមួយគ្រឿងនឹងបើកជូនដំណើរលោកទៅកាន់់វិមាន Grand Kremlin នៃរដ្ឋធានីមូស្គូ។ ក្រោយមកដល់វិមានក្រឹមឡាំង លោកពូទីននឹងដើរកាត់តាមច្រកចូលដែលបានរៀបចំជាស្រេចទៅកាន់សាល Saint Andrew Hall ដ៏ប្រណិត ជាទីកន្លែងដែលលោកនឹងធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានាធិបតី និងថ្លែងសុន្ទរកថាខ្លីមួយទៅកាន់ប្រជាជនរុស្ស៊ី។

គួរឱ្យដឹងថា នៅក្នុងពិធីនេះនឹងមានវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនចូលរួម ព្រមទាំងឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសរុស្សី លោក Pierre Levy ក៏នឹងត្រូវគេរំពឹងថាចូលរួមក្នុងពិធីនេះផងដែរ។ ដោយឡែក បណ្ដាប្រទេសមួយចំនួននៃសហភាពអឺរ៉ុបរួមមានប៉ូឡូញ អាល្លឺម៉ង់ និងសាធារណរដ្ឋឆេក បានផ្តល់សញ្ញាថាពួកគេនឹងមិនបញ្ជូនប្រតិភូទៅចូលរួមក្នុងពិធីនេះឡើយ ដោយផ្អែកលើភាពតានតឹងមួយចំនួនដែលកំពុងកើតមានពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ 

គួររំឮកថា លោកប្រធានាធិបតី  វ្ល៉ាឌីមៀ ពូទីន បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី និងទទួលបានសំឡេងគាំទ្រដល់ទៅ ៨៧ភាគរយពីការបោះឆ្នោតថ្នាក់ជាតិ ដែលលទ្ធផលនេះត្រូវបានច្រានចោលដោយក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ក្រុមប្រឆាំង និងក្រុមអ្នកគាំទ្រសិទ្ធិមនុស្ស។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ពិធីស្បថចូលកាន់តំណែងរបស់លោក  វ្ល៉ាឌីមៀ ពូទីន នៅពេលនេះធ្វើឡើងត្រឹម ២ថ្ងៃប៉ុណ្ណោះ មុនពេលដែលរុស្សីប្រារព្ធទិវាជ័យជំនះនៅថ្ងៃទី០៩ ខែឧសភា ដែលជាព្រឹត្តិការណ៍មួយដ៏សំខាន់មួយនៃជ័យជម្នះរបស់រុស្សីផ្ទាល់៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក