ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាដាក់អនុវត្តន៍ជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់អនុវត្តន៍ជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ។

ប្រព័ន្ធបញ្ជរតែមួយជាតិ (CNSW) ត្រូវបានធ្វើឡើងតាមរយៈការប្រតិបត្តិការសេវាអេឡិចត្រូនិក តាមអ៊ីនធឺណិត ដើម្បីសម្រួលឱ្យកាន់តែលឿន និងនីតិវិធីពាណិជ្ជកម្មអន្តរជាតិប្រកបដោយតម្លាភាព កាត់បន្ថយការចំណាយ និងផ្តល់នូវភាពស៊ីសង្វាក់គ្នា ប្រាកដប្រជាដល់ដំណើរការសរុបចាប់ពីការចាប់ផ្តើមនៃតម្រូវការបទប្បញ្ញត្តិរហូតដល់ការបិទបញ្ចប់។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងក្នុងពិធីប្រកាសដាក់អនុវត្តន៍នៅព្រឹកនេះថា ប្រព័ន្ធបញ្ជរតែមួយជាតិនេះ នឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញបនបត្រ និងឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធនឹងការនាំចេញ នាំចូលទំនិញ ទៅគ្រប់ក្រសួងស្ថាប័នមានសមត្ថកិច្ចតែមួយលើករួមគ្នាដើម្បីទទួលបាននូវការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយ តាមមធ្យោបាយអេឡិចត្រូនិក។

ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាប្រព័ន្ធថ្មីមួយទៀតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបំពេញបន្ថែម និងធ្វើការជាមួយប្រព័ន្ធដែលមានស្រាប់ ដូចជា E-cus tom s, ASYCUDA, Pre-Arrival Manifest System ជាដើម។

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ថានេះជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែង ធ្វើឲ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។

សម្ដេចថា៖ «ប្រព័ន្ធបញ្ជរតែមួយជាតិនឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថល សម្រាប់ធុរៈកិច្ចដែលធ្វើឱ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់យើងកាន់តែមានប្រសិទ្ធិភាព និងមានលទ្ធផលតភ្ជាប់ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលផ្សេងទៀតក្នុងតំបន់ និងសាកលលោក»។

គួរឱ្យដឹងដែរថាប្រព័ន្ធបញ្ជរតែមួយជាតិនេះត្រូវបានបង្កើតឡើងតាមរយៈការបង្កើតគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិឡើងនាខែមីនា ឆ្នាំ២០១៥ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ចែកចេញជា៣ដំណាក់កាលចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៤ ដែលចាយលុយអស់ប្រមាណ ៣,៤លានដុល្លារអាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក