សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

រដ្ឋបាលខេត្តបន្ទាយមានជ័យ ច្រានចោលការចុះផ្សាយព័ត៌មានរបស់ RFA Khmer ដែលចោទប្រកាន់រាជរដ្ឋាភិបាល

បន្ទាយមានជ័យ: រដ្ឋបាលខេត្តបន្ទាយមានជ័យ ច្រានចោលការចុះផ្សាយព័ត៌មាន RFA khmer ដែលបានចោទប្រកាន់លើរាជរដ្ឋាភិបាលថា "ពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័កនៅព្រំដែនក្នុងខេត្តបន្ទាយមានជ័យ រាប់សិបនាក់បានធ្លាក់ខ្លួនឈឺ និងក្អួតចង្អោរដោយអ្នកខ្លះត្រូវសង្គ្រោះបន្ទាន់ ក្រោយហូបតាង៉ែន "ដែលនេះជាព័ត៌មានមិនពិតចោទប្រកាន់មកលើរាជរដ្ឋាភិបាល ពិសេសធ្វើឲ្យប៉ះពាល់ដល់កត្តិយសកសិករ ដែលជាអ្នកប្រកបរបរដាំមៀន និងតាងែតជាខ្លាំង។

បន្ទាប់ពីបានទទួលព័ត៌មានការចុះផ្សាយរបស់បណ្តាញព័ត៌មានខាងលើ រដ្ឋបាលខេត្តបានធ្វើការ ស្រាវជ្រាវទទួលបានលទ្ធផលថា ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានទទួលផ្លែមៀន និងផ្លែតាង៉ែន ចំនួន៤.០០០គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងបានបែងចែកផ្លែមៀន និងតាង៉ែន ជូនបងប្អូនពលករដែលកំពុងសម្រាកព្យាបាលកូវីដ-១៩ ចំនួន១៣មណ្ឌល និងមណ្ឌលចត្តាឡីស័កចំនួន២២មណ្ឌល បានបរិភោគដោយក្តីរីករាយ។

តាមការបំភ្លឺរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជាក់ថាពុំមានករណីពុល ក្អួតចង្អោរបន្ទាប់ពីបរិភោគផ្លែមៀន និងផ្លែតាង៉ែននៅក្នុងមណ្ឌលចត្តាឡីស័កវិទ្យាល័យទឹកជោរនោះទេ។ ទន្ទឹមនឹងនេះ មណ្ឌលព្យាបាលចំនួន១៣មណ្ឌល និងមណ្ឌលចត្តាឡីស័កចំនួន២១មណ្ឌលផ្សេងទៀត ក៏មិនមានករណីពុល និងក្អួតចង្អោរផងដែរ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមបដិសេធទាំងស្រុងរាល់ខ្លឹមសាររបស់បណ្ដាញព័ត៌មានសង្គមឈ្មោះ RFA Khmer ដែលបានចុះផ្សាយផ្ទុយពីការពិត បំភ្លី កុហក ធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល។

រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមឲ្យបណ្ដាញព័ត៌មានសង្គមឈ្មោះ RFA Khmer ធ្វើការកែតម្រូវព័ត៌មានប្រកបដោយវិជ្ជាជីវៈអ្នកសារព័ត៌មាន និងសេចក្ដីថ្លូថ្នូរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក