ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

៤ខែដើមឆ្នាំ២០២៤ កម្ពុជាលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានជាង២០លានដុល្លារ

សៀមរាប៖ គ្រឹះស្ថានអង្គរបានឱ្យដឹងថាក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៤ នៃការលក់សំបុត្រជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានរបស់រដ្ឋមួយនេះរកចំណូលបានជាង ២០លានដុល្លារអាមេរិក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា រយៈពេល ៤ខែ ឆ្នាំ២០២៤ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវអន្តរជាតិសរុប ៤២១ ៣៧៩នាក់ ដែលរកប្រាក់ចំណូលបាន ១៩ ៩១៧ ៥៣៣ ដុល្លារអាមេរិក។

ដោយឡែក ក្នុងខែមេសា ឆ្នាំ២០២៣នេះ មានទេសចរបរទេសសរុប ៧៣ ៨៤៥នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ សរុប ៣ ៣៨៤ ២៤០ ដុល្លារអាមេរិក។

ជាមួយគ្នានេះ គ្រឹះស្ថានអង្គរក៏ទទួលបានចំណូលពីការលក់សំបុត្រទូក រយៈពេល ៤ខែ ក្នុងឆ្នាំ២០២៤ មានចំនួន ៣៦១ ៥៥៦ ដុល្លារផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក