ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរជាតិអប្សរារៀបចំជួសជុលពង្រឹងខឿនរួតបាកាណនៅអង្គរវត្ត

សៀមរាប: អាជ្ញាធរជាតិអប្សរា ត្រៀមអនុវត្តគម្រោងជួសជុលពង្រឹងខឿនរួតបាកាណ ដោយរៀបចំពិធីបួងសួងតាមទំនៀមទម្លាប់បុរាណដើម្បីធ្វើការជួសជុល នៅព្រឹកថ្ងៃទី២៤ ខែសីហា។

គម្រោងនេះនឹងអនុវត្តរយៈពេល៥ឆ្នាំ ក្នុងបំណងដើម្បីពង្រឹងខឿនរួតបាកាណឱ្យរឹងមាំឡើងវិញ ក្រោយស្ថានភាពថ្មមានការធ្លាក់ និងញែកចេញពីគ្នា។ លោក ម៉ៅ សុខនី ប្រធានគម្រោងជួសជុល បញ្ជាក់ថា «យើងកំពុងសិក្សាចែកភិនភាគថ្ម វាមានថ្មដំបូល ថ្មហោជាង ចែកវាឱ្យដាច់ ទើបស្រួលពេលយើងរៀបចំទៅវិញ»។

តាមការបញ្ជាក់ពីប្រធានគម្រោង ស្ថានភាពខឿនរួតបាកាណនៃប្រាសាទអង្គរវត្តនេះមានការហែកខ្លះបម្រុងធ្លាក់ហើយក្រុមការងារ នឹងរៀបចំរុញថ្មទាំងនោះឱ្យទៅទីតាំងដើមវិញ ក្នុងន័យពង្រឹងខឿនឱ្យមានភាពរឹងមាំ គង់វង្សតទៅមុខទៀត។ គម្រោងជួសជុលនេះមិនប៉ះពាល់ដល់ការទស្សនារបស់ភ្ញៀវទេសចរទេព្រោះថាការជួសជុលនឹងបែងចែកជាជ្រុងៗ និងជាដំណាក់កាលៗ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក