ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខណ្ឌដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង ២០នាក់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅយោធភូមិភាគទី៣

រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង ២០នាក់ ដែលបានទទួលមរណភាពក្នុងឧបទ្ទវហេតុដ៏អកុសលនៃការផ្ទុះឃ្លាំងគ្រាប់ក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី៣ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថៃ្ងទី២៧ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ។

គួរបញ្ជាក់ថា នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី០៦ ខែឧសភានេះ បានបញ្ជាក់ដូច្នេះថា៖ "ខ្ញុំបានឃើញសាររបស់ក្មួយ ជាសំណាង រស្មីសត្យា ជាកូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ដោយក្មួយបានស្នើសុំក្របខ័ណ្ឌ ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីបានបន្តវេនតពីឪពុក។ ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា។" សម្តេចធិបតីបានបញ្ជាក់បន្ថែមថា៖ "មិនត្រឹមតែសម្រាប់ក្មួយប្រុស រស្មីសត្យា តែម្នាក់ទេ ខ្ញុំនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឪពុក ឬបងប្អូនរបស់គាត់"

ការឆ្លើយតបរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីខាងលើធ្វើឡើងបន្ទាប់ពីមានការបង្ហោះសារពីគណនីហ្វេសប៊ុកឈ្មោះថា Pozz Zvet យ៉ាងដូច្នេះថា៖ "ខ្ញុំបាទឈ្មោះ ជាសំណាង រស្មីសត្យា ភេទប្រុស អាយុ២៣ឆ្នាំ  ការសិក្សាចប់ថ្នាក់ទី១២ (សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ) បច្ចុប្បន្នមិនមានការងារអ្វីទេ សុខភាពល្អធម្មតា ដែលត្រូវជាកូនច្បងរបស់លោកវរសេនីយ៍ទោ ជា សំណាង ដែលបានបាត់បង់ជីវិតក្នុងហេតុការផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ សូមគោរពដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាទីគោរព ខ្ញុំបាទមានបំណងបន្តវេនពីឪពុកចូលបម្រើការងារយោធានៅខេត្តកោះកុងបន្ដទៀត ដើម្បីបានប្រាក់ខែចិញ្ចឹមម្ដាយ ប្អូនៗ និងជីដូនចាស់ជរា ព្រោះសព្វថ្ងៃក្រុមគ្រួសារខ្ញុំគ្មានអ្វីទីពឹង។ សូមសម្ដេច ហ៊ុន ម៉ាណែត សម្ដេចតា មេត្តាជួយសម្រេចបំណងខ្ញុំបាទផង ខ្ញុំបាទសូមគោរពនិងថ្លែងអំណគុណ"

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក