ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កិច្ចចរចាស្ដីពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងហាម៉ាសកាន់តែតានតឹង ខណៈកិច្ចចរចានៅអេហ្ស៊ីបត្រូវបានបញ្ចប់

អន្តរជាតិ៖ កាលពីថ្ងៃអាទិត្យ ទី០៥ ខែឧសភាម្សិលមិញនេះ គណៈប្រតិភូនៃក្រុមការងារកិច្ចចរចាបទឈប់បាញ់ក្នុងតំបន់ហ្គាហ្សា (Gaza) នៅក្នុងទីក្រុងគែរ (Cairo) ប្រទេសអេហ្ស៊ីប បានចាកចេញទៅកាន់ប្រទេសកាតា ក្រោយពីផ្ទុះឡើងនូវការខ្វែងគំនិតគ្នាជាសាធារណៈជាមួយអ៊ីស្រាអែលកាន់តែខ្លាំងឡើង ក្នុងកិច្ចចរចាស្តីពីបទឈប់បាញ់ដែលទាមទារឱ្យមានការបញ្ចប់សង្គ្រាមដែលបានអូសបន្លាយពេលជាង ៧ខែកន្លងមក។ 

គួរឱ្យដឹងថា លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ប៊ែនយ៉ាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានលើកឡើងថា ការព្រមព្រៀងក្នុងការបញ្ចប់សង្គ្រាមនេះមានន័យស្មើនឹងបរាជ័យរបស់អ៊ីស្រាអែលផ្ទាល់តែម្តង។ យ៉ាងណាមិញ មេដឹកនាំផ្នែកនយោបាយរបស់ក្រុមហាម៉ាសដែលមានមូលដ្ឋាននៅប្រទេសកាតា គឺ​លោក Ismail Haniyeh បានប្រឆាំងទៅនឹងការលើកឡើងនេះ ដោយថ្លែងថាពាក្យសំដីរបស់លោក Netanyahu គឺជាការបំផ្លាញការខិតខំប្រឹងប្រែងនៃកិច្ចចរចានេះ។ 

មន្ត្រីក្រុមហាម៉ាស់ដែលបានស្នើសុំមិនបញ្ចេញឈ្មោះបានថ្លែងប្រាប់សារព័ត៌មានថា៖ "កិច្ចប្រជុំជាមួយរដ្ឋមន្ត្រីស៊ើបការណ៍សម្ងាត់អេហ្ស៊ីបបានបញ្ចប់ហើយ  នឹងបន្តទៅនេះគណៈប្រតិភូហាម៉ាសនឹងចាកចេញទៅកាន់ទីក្រុងដូហា ប្រទេសកាតាសម្រាប់ការពិគ្រោះយោបល់បន្ថែម"។ បើតាមគេហទំព័រ Al-Qahera News បញ្ជាក់ថា ប្រតិភូនៃកិច្ចចរចារបស់ក្រុមហាម៉ាសនឹងត្រឡប់មកកាន់ទីក្រុងគែរ ប្រទេសអេហ្ស៊ីបវិញនៅថ្ងៃអង្គារនេះ។

ស្របជាមួយគ្នានេះ នាយក CIA លោក Bill Burns ក៏នឹងធ្វើដំណើរទៅកាន់ប្រទេសកាតាដោយផ្ទាល់ផងដែរ សម្រាប់កិច្ចចរចាបន្ទាន់មួយទាក់ទងទៅនឹងបទឈប់បាញ់នេះជាមួយការសម្របសម្រួលដោយផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីកាតា លោក Mohammed bin Abdulrahman Al-Thani ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក