វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

កំពង់ផែទេសចរណ៍អន្តរជាតិកំពតនឹងបើកដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២៤

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងថាកំពង់ផែទេសចរណ៍អន្តរជាតិកំពតនឹងបើកដំណើរជាផ្លូវការនៅចុងឆ្នាំ២០២៤នេះ ២ឆ្នាំក្រោយកំពង់ផែបានសាងសង់រួច។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថាការទើបតែដាក់ដំណើរការនេះគឺដោយសារតែត្រូវការជ្រើសរើសក្រុមហ៊ុនដើម្បីដាក់ដំណើរការ។

ថ្លែងក្នុងកិច្ចពិភាក្សាពិសេសអំពី «ស្ថានភាពនៃការអភិវឌ្ឍនិងធ្វើប្រតិបត្តិការកំពង់ផែទេសចរណ៍អន្តរជាតិកំពត» កាលពីចុងសប្ដាហ៍មុន រដ្ឋមន្ត្រីសាធារណការ ប៉េង ពោធិ៍នា បានបញ្ជាក់ថាការចំណាយពេលយូរនេះគឺត្រូវការក្រុមហ៊ុនដែលមានបទពិសោធន៍ និងមានដើមទុនសម្រាប់ដំណើរការកំពង់ផែនេះ។ លោកថាក្រោយពីជ្រើសរើសក្រុមហ៊ុនបានក្រុមហ៊ុននឹងរៀបចំបន្ថែមដើម្បីស្ថារផ្លូវទឹកចូលកំពង់ផែ និងបច្ចេកទេសនាវាចរណ៍ ជាមួយនឹងការបំពាក់ឧបករណ៍ជំនួយនាវាចរណ៍ និងការវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។

លោកថា៖ «បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងបិទបញ្ចប់នីតិវិធីជ្រើសរើសក្រុមហ៊ុនឯកជន និងគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនវិនយោគឯកជនក្នុងកំឡុងត្រីមាសទី២ ឆ្នាំ២០២៤ ហើយគ្រោងបើកដំណើរការបណ្ដោះអាសន្នក្នុងកំឡុងត្រីមាសទី៣ ឆ្នាំ២០២៤ និងគ្រោងបើកដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២៤»។

គួរឱ្យដឹងផងដែរថាកំពង់ផែទេសចរណ៍អន្តរជាតិកំពតត្រូវបានសាងសង់ក្រោមជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលដែលមានតម្លៃប្រមាណ ៩,២៧លានដុល្លារអាមេរិក នៅក្នុងស្រុកទឹកឈូ ខេត្តកំពត លើផ្ទៃដី ៤,២៥ ហិកតា។ គម្រោងនេះបានបើកការសាងសង់កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៨ និងបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក