ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ភ្លៀងលាយឡំ ខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ះពាល់របេីកដំបូលផ្ទះប្រជាពលរដ្ឋ ចំនួន៦៥ខ្នងក្នុងស្រកថ្មពួក

បន្ទាយមានជ័យ ៖ នៅចន្លោះវេលាម៉ោង១៥:៣០នាទី ដល់ម៉ោ១៦:៣០នាទីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ភ្លៀងលាយឡំ ខ្យល់កន្ត្រាក់ បណ្តាលឱ្យផលប៉ះពាល់របេីកដំបូលផ្ទះប្រជាពលរដ្ឋ ចំនួន០៣ឃុំ ក្នុងស្រុកថ្មពួក សរុបចំចំនួន៦៥ខ្នង។

អធិការនគរបាលស្រុកថ្មពួក លោករវសេនីយ៍ទោ ឈឿន គឹមឈុន បានប្រាប់ឱ្យដឹងនៅយប់ថ្ងៃទី៥ ខែឧសភា ថា ចន្លោះវេលាម៉ោង១៥:៣០នាទី ដល់ម៉ោ១៦:៣០នាទី នៅក្នុងភូមិសាស្ត្រស្រុកថ្មពួកមានភ្លៀងធ្លាក់មួយមេធំ លាយឡំខ្យល់កន្ត្រាក់ ដែលបណ្តាលឱ្យរបេីកដំបូលផ្ទះប្រជាពលរដ្ឋ ចំនួន០៣ឃុំ ក្នុងនោះរួមមាន ១-ឃុំថ្មពួក ប៉ះពាល់ចំនួន០៥ភូមិ របេីកដំបូលផ្ទះចំនួន ៤៣ខ្នង/ធ្ងន់១២ខ្នង របេីកស័ង្កសីចំនួន៨០៣សន្លឹក, ២-ឃុំគំរូ ប៉ះពាល់០៤ភូមិ របេីកដំបូលផ្ទះចំនួន ១៩ខ្នង, ៣-ឃុំបន្ទាយឆ្មារ ប៉ះពាល់ចំនួន០១ភូមិ របេីកដំបូលផ្ទះចំនួន០៣ខ្នង របេីកស័ង្កសីចំនួន៧៦សន្លឹក។

លោកអធិការនគរបាលស្រុកបានបញ្ជាក់ថា សរុបទាំង០៣ឃុំ របេីកដំបូលផ្ទះចំនួន៦៥ខ្នង/ក្នុងនោះធ្ងន់១២ខ្នង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក