ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីចិនអញ្ជើញដល់ប្រទេសបារាំងដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាផ្លូវការ

បារាំង៖ នាថ្ងៃអាទិត្យ ទី០៥ ខែឧសភានេះ លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) បានអញ្ជើញដល់ប្រទេសបារាំងក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋដែលរៀបចំដោយលោកប្រធានាធិបតី អេម៉ាញូអែល ម៉ាក្រុង (Emmanuel Macron) ខណៈដំណើរទស្សនកិច្ចនេះបារាំងរំពឹងថានឹងអាចជួបជជែកជាមួយភាគីចិនលើកិច្ចការងារសំខាន់ៗជាច្រើនទាំងផ្នែកពាណិជ្ជកម្ម និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ 

គួរបញ្ជាក់ថា វត្តមានរបស់ប្រធានាធិបតីចិននាពេលនេះ គឺធ្វើឡើងចំពេលនៃឆ្នាំខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងបារាំង និងចិន ដែលនេះក៏ជាការអញ្ជើញបំពេញទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ទ្វីបអឺរ៉ុបរាប់ចាប់តាំងពីឆ្នាំ២០១៩ ខណៈទស្សនកិច្ចលើកនេះ លោក Xi Jinping ក៏នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅ​ប្រទេសស៊ែប៊ី និងហុងគ្រីផងដែរ។

យ៉ាងណាមិញ លោក Xi បានផ្តោតសំខាន់ខ្លាំងក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង ដែលអាចបង្ហាញបានអំពីភាពកក់ក្ដៅក្នុងទំនាក់ទំនងចិន-បារាំង ពោលគឺបន្ទាប់ពីលោក Emmanuel Macron បានបំពេញទស្សនកិច្ចផ្លូវរដ្ឋផ្ទាល់ខ្លួនមួយទៅកាន់ប្រទេសចិនកាលពីខែមេសា ឆ្នាំ២០២៣ ហើយចិនបានបង្ហាញជំហរទទួលស្គាល់បារាំងថាជាមហាអំណាចដ៏សំខាន់បំផុតមួយនៃទ្វីបអឺរ៉ុប។ 

បើតាមប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍រដ្ឋចិន CCTV បានបញ្ជាក់ថា យន្តហោះធ្វើដំណើររបស់ប្រធានាធិបតីចិនបានចុះចតនៅក្នុងរដ្ឋធានីប៉ារីសដោយសុវត្ថិភាពហើយ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Xi Jinping អមដំណើរដោយស្រ្តីទីមួយរបស់ចិនគឺលោកស្រី Peng Liyuan ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅនៅឯអាកាសយានដ្ឋាន Orly ទីក្រុងប៉ារីស ដោយនាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal។

លោក Xi Jinping នឹងមានជំនួបពិភាក្សាការងារពេញមួយថ្ងៃនាថ្ងៃចន្ទស្អែកនេះ ដែលរួមបញ្ចូលទាំងកិច្ចពិភាក្សាជាមួយប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen និងអមដោយពិធីជួបជុំលៀងសាយភោជន៍នាពេលល្ងាចដោយលោកប្រធានាធិបតី Emmanuel Macron ផងដែរ។ ដោយឡែក នាថ្ងៃអង្គារ ទី០៧ ខែឧសភាខានស្អែក គេនឹងឃើញវត្តមានមេដឹកនាំកំពូលនៃប្រទេសទាំងពីររួមដំណើរជាមួយគ្នាទៅកាន់ភ្នំ Pyrenees ក្នុងកិច្ចសន្ទនាឯកជន និងប្រកបដោយភាពស្និទស្នាលមួយកម្រិតផ្សេងទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក