ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

PSV Eindhoven គ្រងជើងឯកលីគកំពូលហូឡង់លើកទី២៥ ក្រោយរង់ចាំអស់រយៈពេល ៦ឆ្នាំ

ហូឡង់៖ នារាត្រីថ្ងៃអាទិត្យទី០៥ ខែឧសភានេះ ក្លិបបាល់ទាត់ PSV Eindhoven បានបញ្ចប់ការរង់ចាំអស់រយៈពេល ៦ឆ្នាំដើម្បីឈ្នះពានលីគកំពូលហូឡង់ជាលើកទី២៥ របស់ខ្លួន បន្ទាប់ពីបំបាក់ក្រុម Sparta Rotterdam ក្នុងលទ្ធផល ៤-២ នាកីឡដ្ឋាន Jubilant Philips Stadion របស់ខ្លួន។ 

គួរបញ្ជាក់ថា ក្លិប PSV Eindhoven ត្រូវការត្រឹម ១ពិន្ទុប៉៉ុណ្ណោះពីការប្រកួតនារាត្រីនេះដើម្បីឈ្នះជើងឯកលីគកំពូលហូឡង់ បន្ទាប់ពីឆ្លងកាត់ ៣២ប្រកួតកន្លងមក ក្រុមដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិហូឡង់ Peter Bosz រូបនេះរងបរាជ័យត្រឹមតែមួយប្រកួតប៉ុណ្ណោះ ខណៈ ៣ពិន្ទុនារាត្រីនេះបានជួយឱ្យក្លិបគ្រងជើងឯកលីគកំពូលហូឡង់តែម្តង ពោលគឺគម្លាតដាច់ ១២ពិន្ទុពីក្រុមលេខ២ Feyenoord ដោយការប្រកួតនៅសល់តែ ៣ប្រកួតទៀតប៉ុណ្ណោះ។ 

ខ្សែការពារ Jordan Teze វ័យ ២៤ឆ្នាំនិយាយក្រោយចប់ការប្រកួតថា៖ "ពួកយើងរកគ្រាប់បាល់ច្រើនបំផុត របូតគ្រាប់បាល់តិចបំផុត និងបង្កើតឱកាសគ្រាប់បាល់ច្រើនបំផុត។ ពួកយើងបានបង្ហាញរួចរាល់ហើយថា ពួកយើងគឺជាក្រុមល្អជាងគេនៅលីគហូឡង់ Eredivisie"។ កីឡាករដែលដុះដាលឡើងពីថ្នាលយុវជនរបស់ PSV រូបនេះថ្លែងថា៖ "៦ឆ្នាំមុន ខ្ញុំឈរមើលពីចម្ងាយដូចអ្នកគាំទ្រដទៃទៀតដែរ ហើយខ្ញុំតែងសង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងអាចទទួលបានអារម្មណ៍នៅការអបអរជើងឯកដោយខ្លួនឯងផ្ទាល់"។ 

គួរបញ្ជាក់ថា នេះគឺជាការឈ្នះពានលីគកំពូលលើកដំបូងបង្អស់របស់គ្រូបង្វឹក Peter Bosz ដែលកំពុងធ្វើបានយ៉ាងល្អ ពោលគឺប្រមូលបាន ៨៧ពិន្ទុពីការប្រកួតចំនួន ៣២លើក។ យ៉ាងណាមិញ PSV នៅតែមានឱកាសបំបែកកំណត់ត្រាការឈ្នះជើងឯកជាមួយពិន្ទុច្រើនបំផុត ពោលគឺកំណត់ត្រាឈ្នះជើងឯកលីគដោយពិន្ទុសរុប ៩២ពិន្ទុធ្វើបានដោយ Ajax កាលពីឆ្នាំ១៩៧២។ សូមជម្រាបថា ២ប្រកួតចុងក្រោយរបស់ PSV Eindhoven នឹងត្រូវប៉ះ Fortuna Sittard នាថ្ងៃទី១២ ខែឧសភា និងចុងក្រោយជួប RKC Waalwijk ក្នុងទឹកដីរបស់ខ្លួននាថ្ងៃទី១៩ ខែឧសភា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក