ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីយុត្តិធម៌ស្នើតុលាការខេត្តសៀមរាបពិនិត្យលទ្ធភាពដោះលែងឪពុករបស់ជនរងគ្រោះដោយការរំលោភជាក្រុម

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានផ្ញើលិខិតទៅប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ស្នើសុំអោយពិនិត្យលទ្ធភាពផ្លូវច្បាប់ ដើម្បីដោះលែងឪពុករបស់គ្រួសារជនរងគ្រោះ ដោយការរំលោភជាក្រុម។

ក្នុងលិខិតចុះថ្ងៃសុក្រ ទី៣ ខែឧសភានេះ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានឲ្យដឹងក្រោយពីក្រុមការងារក្រសួងយុត្តិធម៌ចុះស្រាវជ្រាវ និងបានពិនិត្យឃើញថា ករណីនេះកើតឡើងក្នុងអំឡុងពេល ដែលកងរាជអាវុធហត្ថកំពុងកសាងសំណុំរឿងលើករណីរំលោភបំពានខាងផ្លូវភេទជាក្រុមនេះ ដោយជនត្រូវចោទ ឈ្មោះ ពេជ្រ សុវ័ន្ត ដែលត្រូវជាឪពុករបស់ក្មេងស្រីរងគ្រោះទប់កំហឹងពុំបានចំពោះករណីនៃការរំលោភបំពាន ខាងផ្លូវភេទជាក្រុមទៅលើកូនស្រីរបស់ខ្លួន បានប្រើអំពើហិង្សាទៅលើជនសង្ស័យ ដោយបានធាក់ឈ្មោះ ឡុង សេងឡាយ ដែលជាជនសង្ស័យមួយរូប ចំកណ្តាលមុខបណ្តាលឱ្យបែកមុខហូរឈាម។ តាមបណ្តឹងរបស់ ម្តាយរបស់ឈ្មោះ ឡុង សេងឡាយ, ឈ្មោះ ពេជ្រ សុវ័ន្ត ត្រូវបានឃាត់ខ្លួន និងចោទប្រកាន់ពីបទ ហិង្សាដោយចេតនា ហើយបច្ចុប្បន្នត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តសៀមរាប។

ឧបនាយករដ្ឋមន្ត្រីយុត្តិធម៌បានបញ្ជាក់ថា ៖«យោងតាមមាត្រា២០៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ជាគោលការណ៍ ជនត្រូវចោទត្រូវមាន សេរីភាព។ ក្នុងករណីពិសេស ជនត្រូវចោទអាចត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងលក្ខខណ្ឌដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌពិសេស មាត្រា២០៥»។

លោកឧបនាយករដ្ឋមន្ត្រីថា អំពើហិង្សា គឺជាអំពើខុសទៅនឹងច្បាប់ព្រហ្មទណ្ឌ ទោះបីជាអំពើនេះ កើតឡើងដោយសារកំហឹងនៃការប្រព្រឹត្តបទល្មើសរបស់ជនល្មើសទៅជនរងគ្រោះក៏ដោយ។ ដូចនេះ ចំណាត់ការនៃការចោទប្រកាន់ ករណីនេះនៅពេលមានបណ្ដឹងពីភាគីជនរងគ្រោះដោយសារអំពើហិង្សា គឺជារឿងត្រឹមត្រូវតាមផ្លូវច្បាប់។ ក៏ប៉ុន្តែការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន គឺត្រូវធ្វើឡើងតែក្នុងករណីចាំបាច់ប៉ុណ្ណោះ និងត្រូវអនុលោមតាមគោលការណ៍ដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ដូចបានរៀបរាប់ខាងលើ។

ក្រសួងពិនិត្យឃើញថា ការឃុំខ្លួនឪពុករបស់ជនរងគ្រោះជាបណ្តោះអាសន្ន ដោយសារការប្រើអំពើហិង្សាទៅជនដែលបាន ប្រព្រឹត្តអំពើបំពានលើកូនស្រីរបស់ខ្លួន ថ្វីត្បិតតែមានភាពចាំបាច់ក្នុងដំណាក់កាលដំបូងនៃនីតិវិធី ដើម្បីបង្ការកុំឱ្យអំពើនេះកើតមានទៅលើជនសង្ស័យដទៃទៀត ប៉ុន្តែ បច្ចុប្បន្នវិធានការនៃការឃុំខ្លួនជាបណ្តោះអាសន្ននេះ លែងមានភាពចាំបាច់ហើយប្រសិនបើមានស្ថានភាពចាំបាច់លើទិដ្ឋភាពនីតិវិធី តុលាការគប្បីពិចារណាប្រើវិធានការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ជាវិធានការជំនួសការឃុំខ្លួនជាបណ្តោះអាសន្នវិញ ដោយអនុវត្តតាមក្រមនីតិវិធីព្រហ្មទណ្ឌជាធរមាន។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានស្នើប្រធានតុលាការ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ពិចារណាឡើងវិញលើទិដ្ឋភាពច្បាប់ និងពិនិត្យលទ្ធភាពតាមផ្លូវច្បាប់ក្នុងការបញ្ចប់ វិធានការនៃការឃុំខ្លួនជាបណ្តោះអាសន្នចំពោះករណីខាងលើស្របតាមច្បាប់ និងនីតិវិធីច្បាប់ជាធរមាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក