ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីយុត្តិធម៌បញ្ជាឲ្យក្រុមការងារចុះស្រាវជ្រាវករណីរំលោភដ៏សាហាវមួយនៅខេត្តសៀមរាប

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានបញ្ជាក្រុមការងាររបស់ក្រសួងចុះស្រាវជ្រាវដោយផ្ទាល់លើករណីរំលោភបូកលើក្មេងស្រីម្នាក់នៅខេត្តសៀមរាបជាបន្ទាន់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។

ការចេញបញ្ជានេះធ្វើឡើងភ្លាមៗក្រោយទទួលបានព័ត៌មានស្ដីពីករណីមនុស្ស២០នាក់ចាប់រំលោភលើក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ហើយឪពុកជនរងគ្រោះត្រូវបានចាប់ឃុំខ្លួនថែមទៀតក្រោយប្រើហិង្សាលើជនសង្ស័យ។ 

យោងតាមការបង្ហោះរបស់ប្រធានអង្គការ Afesip លោកស្រី ម៉ម សុម៉ាលី ឲ្យដឹងថា៖ «ក្មេងស្រីអាយុ ១៥ឆ្នាំត្រូវរំលោភបូករហូតដល់ទៅ ២០នាក់យ៉ាងព្រៃផ្សៃពេលសមត្តកិច្ចចាប់បានជនល្មេីស ពុកបង្កេីតខឹងពេកក៏វាយទៅអ្នកបង្ករ ពេលនេះពុកត្រូវជាប់គុក រីឯជនល្មេីស១៤នាក់នៅក្រៅឃុំ សៀមរាប»។ 

នៅថ្ងៃនេះផងដែរប្រធានក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែនលោក គី តិច ក៏បានចាត់ អនុប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនទទួលបន្ទុកខេត្តសៀមរាប ដើម្បីស្រាវជ្រាវករណីខាងលើអោយបានច្បាស់។ 

ក្នុងករណីដែលអ្នកស្រី ម៉ម សុម៉ាលី ពឹងពាក់បន្ថែមមកកាន់មេធាវីស្ម័គ្រចិត្តសម្តេចតេជោ គឺត្រៀមដើម្បីជួយការពារក្តីដល់កុមារី និងគ្រួសាររងគ្រោះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក