ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក កែវ រ៉េមី៖ ប្រទេសខ្លះគេចង់ឱ្យយើងធ្វើសត្រូវជាមួយសត្រូវរបស់គាត់

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងដោយមិនចំឈ្មោះប្រទេសណាមួយនោះទេតែទំនងសំដៅលើសហរដ្ឋអាមេរិកដែលប្រើរបាយការណ៍សិទ្ធិមនុស្សរបស់ខ្លួនវាយតម្លៃលើប្រទេសកម្ពុជា ខណៈដែលស្ថានភាពសិទ្ធិមនុស្សជាក់ស្ដែងនៅកម្ពុជាគឺខុសទាំងស្រុងពីការលើកឡើងរបស់របាយការណ៍។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានស្ដីអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាព្រឹកថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤នេះទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងពីស្ថានភាពល្អប្រសើរនៃសិទ្ធិមនុស្សកម្ពុជាទាំងសិទ្ធិនយោបាយ សេដ្ឋកិច្ច សង្គម ការគោរពលិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដោយបានវាយតម្លៃខ្ពស់លើការអនុវត្តន៍របស់រដ្ឋាភិបាលដែលបានធ្វើស្របតាមសច្ចាប័ន និងសិទ្ធិសញ្ញាសិទ្ធិមនុស្សទាំង៨ ដែលកម្ពុជាបានទទួលយក។ ទោះជាយ៉ាងណាលោកបានឆ្លើយតបទៅនឹងរបាយការណ៍សិទ្ធិមនុស្សរបស់ក្រសួងការបរទេសអាមេរិកថាមិនបានឆ្លុះបញ្ចាំងពីសិទ្ធិមនុស្សជាក់ស្ដែងនៅកម្ពុជានោះទេ ដោយមានរបៀបវារៈនយោបាយក្នុងនោះ។

លោកថា៖ «រឿងដែលក្ដៅជាងគេគឺរឿងទាក់ទងនឹងគណបក្សប្រឆាំងដែលគាត់វាយតម្លៃស្ថានភាពសិទ្ធិមនុស្សកម្ពុជាមិនល្អគឺរឿងតែប៉ុនហ្នឹងទេ! បើសិនជាឱ្យមាន CNRP រស់ឡើងវិញ វត្តមានលោក សម រង្ស៊ី លោក កឹម សុខា ឬក៏ទាក់ទងភ្លើងទៀន ហើយនិន្នាការយើងកុំទំនាក់ទំនងល្អជាមួយចិនខ្ញុំជឿថារឿងសិទ្ធិមនុស្សគាត់និយាយល្អហ្មង»។

លោកបានលើកឡើងដោយទំនងសំដៅទៅលើប្រទេសវៀតណាមដែលជាប្រទេសសង្គមនិយមមានបក្សតែមួយដឹកនាំតែមិនត្រូវក្រសួងការបរទេសអាមេរិករិះគន់បញ្ហាសិទ្ធមនុស្សក្នុងប្រទេសនេះទៅវិញដែលបានបង្ហាញស្ដង់ដារ២ក្នុងការវាយតម្លៃតាមរបៀបវារៈនយោបាយនៃប្រទេសនេះ។

លោកថា៖ «ប្រទេសខ្លះគាត់ទម្លាប់អាក្រក់ចឹង! គាត់មានសត្រូវនៃប្រទេសណាមួយគាត់ចង់ឱ្យយើងធ្វើសត្រូវជាមួយសត្រូវគាត់ដែរហើយយើងមានអីផលប្រយោជន៍ទៅដើរធ្វើសត្រូវជាមួយសត្រូវរបស់គាត់? រឿងគាត់ជារឿងរបស់គាត់រឿងយើងជារឿងរបស់យើង»។

របាយការណ៍ស្ថានភាពសិទ្ធិមនុស្សឆ្នាំ២០២៣ ដែលចេញដោយក្រសួងការបរទេសអាមេរិកកាលពីខែមេសា ឆ្នាំ២០២៤ បានវាយតម្លៃស្ថានភាពសិទ្ធិមនុស្សកម្ពុជាថាមិនមានការផ្លាស់ប្តូរអ្វីគួរឱ្យកត់សម្គាល់នោះទេ ដោយថាកម្ពុជានៅតែមានការធ្វើទារុណកម្ម ការចាប់ខ្លួនឬការឃុំខ្លួនដោយបំពាន បញ្ហាឯករាជ្យភាពរបស់តុលាការ ការរឹតត្បិតសេរីភាពបញ្ចេញមតិសេរីភាពសារព័ត៌មាន ការបោះឆ្នោតមិនសេរី និងយុត្តិធម៌ មានការរឹតបន្តឹងធ្ងន់ធ្ងរនិងមិនសមហេតុផលលើការចូលរួមនយោបាយ អំពើពុករលួយធ្ងន់ធ្ងរ ការយាយីដល់អង្គការសិទ្ធិមនុស្សក្នុងស្រុក និងអន្តរជាតិ ការជួញដូរមនុស្ស រឹតត្បិតលើសេរីភាពក្នុងការបង្កើតសហជីព និងពលកម្មកុមារ។

ទោះជាយ៉ាងណាទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថាវាជាការលើកឡើងរបស់គេតែអ្វីដែលសំខាន់គឺកម្ពុជាមានភាពច្បាស់លាស់ពីនិយមន័យសិទ្ធិមនុស្សរបស់ខ្លួន និងការបន្តការងាររបស់ខ្លួនទៅមុខទៀតដើម្បីផលប្រយោជន៍របស់ជាតិប្រជាជន។

លោកថា៖ «រដ្ឋាភិបាលយើងដឹងថាយើងធ្វើអី ហើយយើងបាននិងកំពុងធ្វើអីទៀតជាពិសេសផ្ដោតទៅលើផលប្រយោជន៍សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគឺជំរុញសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សិទ្ធិទទួលបាននូវការរស់រានមានជីវិត សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយទាំងអស់ហ្នឹងត្រូវបានធានាដោយរដ្ឋាភិបាលដោយច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់បទដ្ឋានគតិយុទ្ធទាំងអស់ដែលមានជាធរមាននៅកម្ពុជា»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក