ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ស៊ុន ចាន់ថុល បង្ហាញពីការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគ ដើម្បីបង្កើនភាពងាយស្រួលដល់វិនិយោគិន


ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បានបង្ហាញពីការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគ ដើម្បីបង្កើនភាពងាយស្រួលជូនដល់វិនិយោគិន ក្នុងការចុះបញ្ជីគម្រោងវិនិយោគ។

ការបង្ហាញនេះធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាង លោក ស៊ុន ចាន់ថុល ជាមួយលោក Paul Clement ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​អន្តរជាតិ​នៃ​កម្ពុជា (International Business Chamber - IBC) កាលពីព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤។

ក្នុងឱកាសកិច្ចប្រជុំនោះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថាការធ្វើបរិវត្តកម្មឌីជីថលនេះ នឹងផ្តល់លទ្ធភាពឱ្យវិនិយោគិនទទួលបាននូវព័ត៌មានគន្លឹះផ្សេងៗ និងផ្តល់ភាពងាយស្រួលលើនីតិវិធីរដ្ឋបាលជូនដល់វិនិយោគិន សំដៅធ្វើយ៉ាងណាឱ្យវិនិយោគិនអាចចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនបានលឿនរហ័ស។

ជាចក្ខុវិស័យវែងឆ្ងាយ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីទិសដៅក្នុងការរៀបចំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្លាយជាស្ថាប័នផ្តល់ការប្រឹក្សាយោបល់កម្រិតខ្ពស់ជូនដល់វិនិយោគិន ជាមួយនឹងព័ត៌មានគន្លឹះៗសំខាន់របស់កម្ពុជា ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់និងច្បាស់លាស់ មុននឹងសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ ប្រធានសភាពាណិជ្ជកម្មបានជម្រាបជូនឧបនាយករដ្ឋមន្ត្រីអំពីបេសកកម្មរបស់ IBC ដែលបានចាប់ផ្តើមនៅកម្ពុជាតាំងពី ៣១ឆ្នាំមុន និងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការចូលរួមយ៉ាងសកម្មរបស់ពួកគេនៅក្នុងក្រុមការងារ "ឃ" នៃវេទិការាជរដ្ឋាភិបាល និងឯកជនលើកទី១៩។

ថ្លែងក្នុងឱកាសនោះ លោកប្រធានក៏បានបង្ហាញអំពីទិសដៅការងារ និងផែនការសកម្មភាពរបស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជារួមមាន ការបង្កើតឱកាសឱ្យសមាជិកសភាពាណិជ្ជកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជារួមមាន សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអាមេរិក ជាដើម មានឱកាសប្រាស័យទាក់ទងគ្នា ដើម្បីជំរុញចលនាទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ជម្រាបជូនជាសង្ខេបអំពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តរបស់កម្ពុជា តភ្ជាប់ទន្លេកម្ពុជា ទៅកាន់សមុទ្រដោយផ្ទាល់។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានធ្វើការសិក្សាយ៉ាងលម្អិតដោយក្រុមការងារបច្ចេកទេសនិងទីប្រឹក្សាអន្តរជាតិចំនួន ៤៨នាក់ ដោយប្រើប្រាស់ស្តង់ដារ និងបច្ចេកវិទ្យាអន្តរជាតិរួមមាន ដ្រូន និងផ្កាយរណបក្នុងការសិក្សានេះ។

ជាលទ្ធផល គម្រោងនេះគឺមិនមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថានកម្ពុជា និងប្រទេសជិតខាងនោះទេ ប៉ុន្តែបានផ្តល់អត្ថប្រយោជន៍ដល់សកលលោកទាំងមូលផងដែរ ដោយបានចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសដោយសារចម្ងាយការធ្វើនាវាចរណ៍មានរយៈប្រវែងខ្លីជាងមុន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក