ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី

កោះសូឡូម៉ុន៖ សមាជិកសភាប្រទេសដែនកោះ Solomon (Solomon Islands) នៃមហាសមុទ្រប៉ាស៊ីហ្វិក ជ្រើសរើសបាននាយករដ្ឋមន្រ្តីថ្មីរបស់ខ្លួនហើយតាមរយៈការបោះឆ្នោតសម្ងាត់មួយនៅថ្ងៃទី០២ ខែឧសភានេះ ដោយរដ្ឋមន្រ្តីការបរទេស លោក Jeremiah Manele ដែលបានសន្យាបន្តគោលនយោបាយការបរទេសបច្ចុប្បន្នរបស់កោះសូឡូម៉ុន ត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីថ្មីជាផ្លូវការ។ 

អគ្គប្រមុខរដ្ឋនៃកោះសូឡូម៉ុន លោក David Vunagi បានថ្លែងប្រកាសនៅក្រៅវិមានសភាថាលោក Jeremiah Manele ទទួលបានជ័យជម្នះជាមួយសំឡេងគាំទ្រចំនួន ៣១សំឡេង ទល់នឹងគូប្រជែងមេដឹកនាំគណបក្សប្រឆាំង លោក Matthew Wales ដែលទទួលបានសំឡេងគាំទ្រ ១៨សំឡេង។ ក្រុមប៉ូលិសបានបង្កើននូវការរឹតបន្តឹងសន្តិសុខនៅក្នុងរដ្ឋធានី Honiara ខណៈវត្តមានរបស់សមាជិកសភាទើបជាប់ឆ្នោតថ្មីបានធ្វើដំណើរមកដល់វិមានសភាដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីនាថ្ងៃព្រហស្បតិ៍នេះ។ 

គួររំឮកផងដែរថា ការបោះឆ្នោតថ្នាក់ជាតិដែលធ្វើឡើងកាលពីខែមុនពុំមានគណបក្សណាមួយឈ្នះឆ្នោតក្នុងសំឡេងភាគច្រើនដាច់ខាតនោះឡើយ ស្របពេលការបោះឆ្នោតនេះត្រូវបានតាមដាន និងឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់ប្រទេសធំៗមួយចំនួនដូចជាចិន សហរដ្ឋអាមេរិក និងអូស្ត្រាលីជាដើម ដោយសារតែកោះសូឡូម៉ុន គឺជាទីតាំងដ៏មានឥទ្ធិពល និងមានសក្តានុពលខ្លាំងក្លាលើបញ្ហាសន្តិសុខក្នុងតំបន់ ជាពិសេសលើមហាសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីនាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាចបច្ចុប្បន្នគឺលោក Manasseh Sogavare បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយចិនកាលពីឆ្នាំ២០២២កន្លងទៅ។

យ៉ាងណាមិញ លោក Sogavare ដែលបានកសាងទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយចិនអំឡុងការកាន់់អំណាចរយៈពេល ៥ឆ្នាំរបស់លោក ពុំបានឈរឈ្មោះជាមួយនាយករដ្ឋមន្រ្តីមួយអាណត្តិទៀតឡើយ ក៏ប៉ុន្តែគណបក្សរបស់លោកបានបង្ហាញការគាំទ្រលើបេក្ខភាពលោក Jeremiah Manele។ បេក្ខជននាយករដ្ឋមន្រ្តីថ្មី លោក Manele បាននិយាយនៅខាងក្រៅសភានាថ្ងៃព្រហស្បតិ៍នេះថា "ប្រជាជនទាំងមូលបានបង្ហាញនូវសំឡេងរបស់ខ្លួនហើយ" ព្រមទាំងអំពាវនាវឱ្យប្រជាជនមានភាពស្ងប់ស្ងាត់សិន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក