ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីប្រកាសបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងជំរុញការធ្វើទំនើបកម្មឧស្សាហកម្មក្នុងប្រទេស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបន្តពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុនឱ្យកាន់តែកើនឡើងថែមទៀត ជាមួយនឹងការធ្វើទំនើបកម្មឧស្សាហកម្មប្រទេសកម្ពុជា។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនាពេលនេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ដំណើររោងចក្រតម្លើងរថយន្ត Toyota នៅកម្ពុជា ព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២ ខែមេសា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតីបានលើកឡើងថា៖ «ក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រីបន្តវេនខ្ញុំនឹងបន្តពង្រីកនិងពង្រឹងនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសយើងទាំងពីរ(កម្ពុជា-ជប៉ុន) ជាពិសេសខិតខំធ្វើយ៉ាងណាដើម្បីឱ្យមានការប្រទាក់ក្រឡាគ្នារវាងវិស័យឯកជនរវាងប្រទេសយើងទាំងពីរ ប្រជាជននិងប្រជាជនយើងទាំងពីរឱ្យកាន់តែរឹងមាំបន្តទៀត»។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈ ក្រុមហ៊ុនដំឡើងរថយន្តតូយ៉ូតានាពេលនេះ ជាការផ្តល់ឱកាសផ្ទេរបច្ចេកវិទ្យាយានយន្តដល់ពលរដ្ឋកម្ពុជា។ សម្តេចធិបតីស្នើក្រុមហ៊ុនផ្តល់ឱកាសសិក្សាពីក្នុងរោងចក្រដល់យុវជនកម្ពុជា។

ជាមួយនឹងការបើករោងចក្រតម្លើងរថយន្តតូយ៉ូតានៅកម្ពុជានាពេលនេះសម្ដេចធិបតីបានចាត់ទុកជាសក្ខីភាពមួយទៀតនៃការបង្ហាញនួវជំនឿចិត្ត និងសក្តានុពលកម្ពុជាជូនវិនិយោគិនានាៗ ដែលកំពុងចាប់អារម្មណ៍ និងធ្វើការសម្រេចចិត្តមកវិនិយោគនៅកម្ពុជា។

សម្ដេចបានបន្ថែមថាកម្ពុជាមានបំណងធ្វើឱ្យប្រទេសក្លាយជាមជ្ឈមណ្ឌលផលិតគ្រឿងបង្គុំយានយន្តនិងសម្ភារៈអេឡិចត្រូនិចសម្រាប់នាំចេញទៅក្នុងតំបន់និងសកលលោកតាមរយៈការធ្វើយុទ្ធសាស្ត្រ និងសម្របសម្រួលអន្តរស្ថាប័ន ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បង្កើតកិច្ចសម្រួលពាណិជ្ជកម្ម និងបង្កើតបរិយាកាសធុរៈកិច្ចនៃការវិនិយោគ។

រោងចក្រដំឡើងរថយន្តតូយ៉ូតា នៅកម្ពុជាបានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបង្កើតរោងចក្រថ្មី និងតម្លើងរថយន្តតួយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច រ៉ូយ៉ាល់ គ្រុប ភ្នំពេញ លើផ្ទៃដីសរុប ៤២,៩៧១ម៉ែត្រការ៉េ មានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទ FORTUNER និង HILUX ដែលមានទុនវិនិយោគចំនួន ៣៦.៧៨១.០០០ (សាមសិបប្រាំមួយលានប្រាំពីរយប៉ែតសិបមួយពាន់)ដុល្លារអាមេរិក។

រោងចក្រនេះមានបុគ្គលិកសរុបចំនួន ១៥០ នាក់ ហើយមានសមត្ថភាពដំឡើងរថយន្តចំនួន ១៣២០ គ្រឿង សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ (Market demand) ឆ្នាំ២០២៤ ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១០៣០ គ្រឿង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក