ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចំនួនអ្នកស្លាប់ដោយសារហេតុការណ៍បាក់ស្រុតផ្លូវមួយកន្លែងនៅចិនកើនឡើងដល់ ៣៦នាក់

ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឱ្យដឹងនៅថ្ងៃទី០២ ខែឧសភានេះថា ចំនួនអ្នកស្លាប់ដោយសារហេតុការណ៍បាក់ស្រុតផ្លូវហាយវ៉េមួយកន្លែងស្ថិតក្នុងខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិនបានកើនឡើងដល់ ៣៦នាក់ហើយ ខណៈក្រុមការងារជួយសង្គ្រោះនៅតែបន្តសកម្មភាពរបស់ខ្លួនយ៉ាងមមាញឹក។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ីនហួ (Xinhua) បានឱ្យដឹងថា ហេតុការណ៍ភ្លៀងធ្លាក់ខ្លាំងបានបណ្ដាលឱ្យផ្លូវហាយវ៉េមួយខ្សែលាតសន្ធឹងពីទីក្រុង ម៉ីចូវ (Meizhou) ឆ្ពោះទៅកាន់ស្រុក តាពូ (Dabu) បានបាក់ស្រុកត្រង់ចំណុចមួយ កាលពីម៉ោងប្រមាណ ២៖១០នាទីព្រឹកឈានចូលថ្ងៃពុធ។ 

គួរឱ្យដឹងថា ដោយសារស្ថានភាពងងឹត និងពុំមានការផ្តល់សញ្ញាគ្រោះថ្នាក់ រថយន្តជាច្រើនគ្រឿងបានបើកបរធ្លាក់ចូលចំណុចបាក់ស្រុតនេះ និងបានធ្លាក់ចូលទៅកាន់ជំរាលភ្នំក្បែរនោះ។ គួរបញ្ជាក់ផងដែរថា ខេត្តក្វាងទុង (Guangdong) ថ្មីៗនេះ បានទទួលរងនូវគ្រោះមហន្តរាយជាច្រើន ដែលបណ្តាលមកពីបញ្ហាអាកាសធាតុប្រែប្រួលខ្លាំង។ ជាកស្តែង ហេតុការណ៍ព្យុះធំៗជាច្រើនត្រូវគេរំពឹងថានឹងបោកបក់មកលើភូមិសាស្រ្តនៃខេត្តភាគខាងត្បូងមួយនេះ។ 

យោងតាមប្រភពពីសារព័ត៌មាន Xinhua បញ្ជាក់ថា មានរថយន្តប្រមាណ ២០គ្រឿងបានធ្លាក់ចូលទៅក្នុងចំណុចបាក់ស្រុតនេះ ដែលរថយន្តទាំងនោះមានអ្នកដំណើរសរុបប្រហែល ៦០នាក់់។ ប្រភពដដែលឱ្យដឹងថា គិតត្រឹមម៉ោង ៥៖៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ មានមនុស្សចំនួន ៣៦នាក់ត្រូវបានរាយការណ៍ថាស្លាប់ និងមនុស្ស ៣០នាក់ផ្សេងទៀតបានរងរបួស ដោយបញ្ជាក់ថាស្ថានភាពអ្នករបួសទាំង ៣០នាក់ពុំធ្ងន់ធ្ងរ និងគំរាមកំហែងដល់អាយុជីវិតឡើយ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបញ្ជាក់ថា ហេតុការណ៍រអិលបាក់ស្រុតផ្លូវនេះគឺបណ្ដាលមកពី"គ្រោះមហន្តរាយភូមិសាស្ត្រធម្មជាតិ" ដែលបង្កឡើងដោយ "ឥទ្ធិពលនៃភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់"។ ប្រព័ន្ធផ្សព្វផ្សាយ CCTV បានឱ្យដឹងកាលពីថ្ងៃពុធថា ក្រុមជួយសង្គ្រោះប្រមាណជា ៥០០នាក់ត្រូវបានបញ្ជូនឱ្យទៅកាន់ទីតាំងកន្លែងកើតហេតុ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក