ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ហ៊ុន សែន៖ ការប្រកួតបាល់ទាត់សប្បុរសធម៌រកបានថវិកាសរុបប្រមាណ ៥លានដុល្លារអាមេរិក

រាជធានីភ្នំពេញ៖ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នារាត្រីថ្ងៃទី០១ ខែឧសភានេះ បានបង្ហោះសារកោតសរសើរ និងអរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាទស្សនិកជន ដែលជាអ្នករួមចំណែកជួយឱ្យការប្រកួតបាល់ទាត់សប្បុរសធម៌នៅឯពហុកីឡដ្ឋានជាតិអូឡាំពិកនារាត្រីនេះបានបញ្ចប់ទៅដោយភាពជោគជ័យ។ 

នៅក្នុងសំណេររបស់សម្តេចតេជោបានបញ្ជាក់ថា៖ "បាល់ទាត់ល្ងាចនេះបង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថិរភាព នយោបាយនិងការអភិវឌ្ឍ ពិសេសបង្ហាញនូវស្មារតីសាមគ្គីភាពក្នុងចំណោមជនរួមជាតិយើង។ អរគុណក្រុមបាល់ទាត់ទាំង៤ក្រុមដែលចូលរួមប្រកួត។ អរគុណសិល្បករ សិល្បការិនី អ្នកចូលរួមរៀបចំបំរើការងារទាំងអស់ ពិសេសសាលារាជធានីភ្នំពេញ និងកងកម្លាំងប្រដាប់គ្រប់ប្រភេទ។ អរគុណអ្នកគាំទ្រដែលចូលរួមទស្សនាទាំងនៅពហុកីឡដ្ឋាន ទាំងមើលការផ្សាយផ្ទាល់"

នៅក្នុងសំណេរដដែលសម្តេចតេជោបន្ថែមថា៖ "អរគុណសប្បុរសជនទាំងអស់ដែលបានចូលរួមជាថវិកាដែលគិតត្រឹមថ្ងៃទី១ ឧសភា ២០២៤នេះ មានប្រាក់រៀល ៦០៥,០០០,០០០រៀល និងជាដុល្លារ៤,៨៥០,០០០ដុល្លារ។ សរុបគិតជាប្រាក់ដុល្លារចំនួន ៥,០០១,២៥០។ ដូចបានជំរាបជូន៣ថ្ងៃមុននេះថា ថវិកាត្រូវបានបែងចែកសម្រាប់មន្ទីរពេទ្យកុមារអង្គរ ៥០០,០០០$ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ៣០០,០០០$ គ្រួសារយុទ្ធជនពលី ២០គ្រួសារ ២០០,០០០$ សរុប ១,០០០,០០០$។ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផានឹងទទួលបាន ៤,០០១,២៥០$ ជាបណ្តោះអាសន្ន និងប្រសិនជាទទួលបានបន្ថែមទៀតក៏នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់"

ជាចុងក្រោយសម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា "លទ្ធផលចុងក្រោយរបស់យើងគឺជីវិត សុខភាព និងស្នាមញញឹមរបស់កុមារ"

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក