ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុម PSG បានច្រានចោលសំណើររបស់ Real Madrid

អន្តរជាតិ: ក្រុម Paris St Germain បានច្រានចោលសំណើរបស់ Real Madrid ក្នុងការទិញខ្លួនខ្សែប្រយុទ្ធបារាំង Kylian Mbappe ។ ចំពោះការច្រានចោលនេះដោយសារតែការផ្តល់ជូនរបស់ Real Madrid មានតម្លៃទាបពេក (ត្រឹមតែ១៨៨ លានដុល្លារ) ខណៈដែលក្លឹប PSG បានចំណាយ ២០០ លានដុល្លារដើម្បីទិញ Kylian Mbappe ។

ក្រុម PSG ត្រូវបានគេគិតថារីករាយក្នុងការលក់ Kylian Mbappe ដោយក្លឹបមួយនេះទើបតែបានចំណាយប្រាក់រាប់លានដុល្លារទៅលើ Lionel Messi ។ ជាការពិតណាស់ដែលថា Kylian Mbappe ពិតជាចង់ផ្លាស់ទៅអេស្ប៉ាញ ប៉ុន្តែការផ្តល់ជូនរបស់ Real Madrid នៅថ្ងៃអាទិត្យគ្រាន់តែជាជំហានដំបូង ។

គ្រូបង្វឹករបស់ PSG លោក Mauricio Pochettino នៅមានការស្ទាក់ស្ទើរចំពោះការលក់ Kylian Mbappe បើទោះបីជា Real Madrid បន្ថែមការចំណាយ។ គាត់ស្ថិតក្នុងសម្ពាធយ៉ាងខ្លាំងដើម្បីទទួលបានពាននៅរដូវកាលនេះហើយជាក់ស្តែងឃើញថា Kylian Mbappe Mbappe និង Lionel Messi ជាកូនសោរក្នុងសម្រេចជោគជ័យ។ ក្រុម PSG បានបញ្ចប់រដូវកាលមុនដោយមានពានរង្វាន់ធំតែមួយគត់គឺពានរង្វាន់ French Cup បន្ទាប់ពីចាញ់ពានរង្វាន់ the league title ដោយចាញ់តែ ១ ពិន្ទុប៉ុណ្ណោះលើក្រុម Lille ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក