លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

មនុស្សចំនួន ៦៩៨នាក់ទៀត ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ឯអ្នកជំងឺ ចំនួន ៩៩៤នាក់ទៀតបានជាសះស្បើយ

(ភ្នំពេញ)៖ មនុស្សចំនួន ៦៩៨នាក់ទៀត ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ឯអ្នកជំងឺ ចំនួន ៩៩៤នាក់ទៀតបានជាសះស្បើយចេញពីមន្ទីរពេទ្យ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបានធ្វើតេស្តឃើញអវិជ្ជមានចំនួន២លើក ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

មនុស្សនៅក្នុងរាជធានីភ្នំពេញចំនួន ៥៥៨នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ ស្របពេលដែលមនុស្សរស់នៅក្នុងខេត្តកណ្ដាល ៧២នាក់ ខេត្តបន្ទាយមានជ័យ ៤៣នាក់ ខេត្តព្រះសីហនុ ១៦នាក់ ខេត្តតាកែវ ៣នាក់ ខេត្តកំពង់ស្ពឺ ៣នាក់ និងខេត្តពោធិ៍សាត់ ២នាក់ ព្រមទាំងពលករធ្វើដំណើរមកពីប្រទេសថៃ ១នាក់ ក៏ត្រូវបានរកឃើញថាមានវីរុសកូវីដ-១៩។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១១ ៧៦១នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ១១ ២១០នាក់, អ្នកជាសះស្បើយចំនួន ៤ ៦៩៨នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦ ៩៦៨នាក់ និងអ្នកស្លាប់ចំនួន៨៨នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក