លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

នាយករដ្ឋមន្ត្រីបញ្ជាដល់ក្រសួងអប់រំអនុញ្ញាតឱ្យសាលាផ្អាកការសិក្សាបណ្ដោះអាសន្នសិនប្រសិនជាកម្ដៅក្ដៅខ្លាំង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៣០ ខែមេសា បានបញ្ជាទៅកាន់រដ្ឋមន្ត្រីអប់រំលោក ហង់ ជួនណារ៉ុន ឱ្យសម្រេចដល់សាលានានាមានសិទ្ធិផ្អាកការសិក្សាបណ្ដោះអាសន្នសិនក្នុងករណីដែលកម្ដៅក្ដៅខ្លាំង។ ការបញ្ជានេះធ្វើឡើងបន្ទាប់ពីសម្ដេចបានឃើញការលំបាកសិក្សារបស់សិស្សានុសិស្សជាពិសេសក្មេងតូចៗដែលសិក្សាក្នុងស្ថានភាពក្ដៅខ្លាំងដូចបច្ចុប្បន្ន។

ថ្លែងក្នុងជំនួបជាមួយបុគ្គលិកធ្វើការនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «ម្សិលមិញតាមសាលាកន្លែងខ្លះឃើញតាមហ្វេសបុក កន្លែងខ្លះសិស្សត្រូវដាក់កន្សែងត្រជាក់ជ្រលក់ទឹកយកមកដាក់លើក្បាលនៅអង្គុយរាប់ម៉ោងមិនល្អទេ! ថ្ងៃណាក្ដៅខ្លាំងគឺឱ្យគណៈគ្រប់គ្រងផ្អាកឱ្យសិស្សសម្រាកចុះព្រោះវាអត់ចំណេញទេក្នុងមួយថ្ងៃនេះហើយអត់អាចឱ្យក្មេងតូចៗទៅអង្គុយនៅកន្លែងមិនអំណោយផលហើយក្ដៅខ្លាំងទេ»។

ក្នុងលិខិតផ្ញើទៅកាន់ប្រធានមន្ទីរអប់រំទាំងអស់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីអប់រំលោក ហង់ ជួនណារ៉ុន បានសម្រេចឱ្យសាលាទាំងអស់ផ្លាស់ប្ដូរម៉ោងសិក្សាតាមលទ្ធភាពជាក់ស្ដែងដោយពេលព្រឹកចូលរៀនម៉ោង៧ ចេញម៉ោង១០ និងពេលរសៀលចូលរៀនម៉ោង២ ចេញម៉ោង៥ល្ងាច ខណៈប្រសិនជាមានសីតុណ្ណភាពឡើងខ្លាំងលើពីការគ្រប់គ្រងបានសាលាមានសិទ្ធសម្រេចជាក់ស្ដែង។

ការប្រែប្រួលអាកាសធាតុជាពិសេសការក្ដៅហួតហែងមួយរយៈចុងក្រោយនេះបានធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងការសិក្សារបស់សិស្សាសុសិស្សជាខ្លាំង។ យោងតាមស្ថានភាពអាកាសធាតុពេលបច្ចុប្បន្នកម្ពុជារងសម្ពាធទាបដែលធ្វើឱ្យកំដៅក្នុងប្រទេសនៅចន្លោះពី២៦ ដល់៣៩អង្សារ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក