ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្ដីប្រពន្ធលក់អនឡាញដែលជេរភ្ញៀវចេញលិខិតសុំទោសទាំងអានហើយខឹងថែមព្រោះអានមិនចង់ដាច់

សៀមរាប៖ ប្ដីប្រពន្ធលក់អនឡាញនៅក្នុងខេត្តសៀមរាបដែលជេរប្រមាថភ្ញៀវផ្ទុះការរិះគន់ពីមហាជនកាលពីម្សិលមិញនេះបានចេញលិខិតសុំទោសដែលសរសេរដោយបុរសជាប្ដីដោយផ្ទាល់ដៃនិងពិបាកអានជាខ្លាំង។

អ្នកយកព័ត៌មានយើងខ្ញុំខំប្រឹងពិនិត្យផ្ទៀងទៅលើលិខិតនោះយ៉ាងយូរទើបអាចយល់ខ្លឹមសាររបស់បុរសជាប្ដីដែលមានឈ្មោះ ណាក់ ច័ន្ទពិសិដ្ឋ អាយុ២៨ឆ្នាំ សរសេរដែលមានន័យថា លោកនិងប្រពន្ធឈ្មោះ ហ៊ុយ ស៉ីងហ័ង មានអាយុ២០ឆ្នាំពិតជាបានជេរភ្ញៀវពិតមែនហើយមិនត្រឹមតែភ្ញៀវម្នាក់នោះទេគឺមានច្រើនថែមទៀតដែលប្ដីប្រពន្ធពីរនាក់នេះបានជេរប្រមាថ។

ក្នុងលិខិតនោះសរសេរថា៖ «ខ្ញុំបាទនិងភរិយាសុំធ្វើការស្នើសុំការអភ័យទោសចំពោះមជ្ឈដ្ឋានបងប្អូនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកទូទៅទាំងក្នុងនិងក្រៅស្រុក ជាពិសេសចំពោះបងប្អូនអតិថិជនរបស់ខ្ញុំដែលពួកខ្ញុំទាំងពីរបានប្រព្រឹត្តល្មើសនាពេលកន្លង»។

ជាមួយនឹងការសុំទោសពីអ្នកប្តីប្រពន្ធខាងលើក៏បានសន្យាថានឹងឈប់ធ្វើការជេរប្រមាថទៅលើភ្ញៀវតទៅទៀតផងដែរ។

នេះជាលើកទីមួយហើយក្នុងប្រវត្តិលក់អនឡាញនៅកម្ពុជា ដែលមានអ្នកលក់ជេរប្រមាថទៅលើភ្ញៀវទាំងប្ដីទាំងប្រពន្ធ ថែមទាំងបញ្ជាឲ្យអ្នកទិញបាញ់លុយឲ្យខ្លួនទាំងដោយខ្លួនឯងជេរប្រមាថអ្នកទិញ ហើយគំរាមបង្ហោះថាអ្នកទិញបោកប្រាស់ថែមទៀត។

មហាជនមួយចំនួនបានកាប់ថ្មចំណាំមុខប្ដីប្រពន្ធ២នាក់នេះ នឹងធ្វើពហិការឈប់គាំទ្រការរកស៉ីរបស់ពួកគេរហូតផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក