ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមបាល់ទាត់ជប៉ុន និងអ៊ូសបេគីស្ថានកក់កៅអីបង្ហាញខ្លួននៅព្រឹត្តិការណ៍អូឡាំពិក ២០២៤ ជាផ្លូវការ

កីឡា៖ ក្រុមបាល់ទាត់បុរសអាយុក្រោម ២៣ឆ្នាំអ៊ូសបេគីស្ថាន និងជប៉ុនបានកក់កៅអីបង្ហាញខ្លួននៅព្រឹត្តិការណ៍កីឡាអូឡាំពិកជាផ្លូវការ ក្រោយពីដឹកដៃគ្នាឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ AFC U-23 Asian Cup បន្ទាប់ពីទម្លាក់ក្រុមអ៊ីរ៉ាក់ និងឥណ្ឌូណេស៊ីកាលពីយប់មិញនេះ នៅលើទឹកដីកាតា។ សូមបញ្ជាក់ថា អ៊ូសបេគីស្ថាន បានទម្លាក់ឥណ្ឌូណេស៊ីក្នុងលទ្ធផល ២-០ លើក្រុមឥណ្ឌូណេស៊ី ដើម្បីធានាកៅអីសម្រាប់ការបង្ហាញខ្លួនលើកដំបូងបង្អស់របស់ខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រាប់ចាប់តាំងពីឆ្នាំ១៩៩១ ដែលខ្លួនបានទទួលឯករាជ្យពីសហភាពសូវៀត។ 

គួរបញ្ជាក់ថា អ៊ូសបេគីស្ថាននឹងត្រូវជួបជាមួយជប៉ុននាវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Jassim bin Hamad នាទីក្រុងដូហា ខណៈដែលជប៉ុនបានកក់កៅអីបង្ហាញខ្លួននៅព្រឹត្តិការណ៍កីឡាអូឡាំពិករួចរាល់ ក្រោយពីទម្លាក់អ៊ីរ៉ាក់ក្នុងលទ្ធផល ២-០ ដូចគ្នា។ គួរបញ្ជាក់ថា ការទម្លាក់អ៊ីរ៉ាក់និងឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រនេះមានន័យថា ជប៉៉ុនទទួលបានឱកាសបង្ហាញខ្លួនជាប់ៗគ្នានៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រាប់ចាប់តាំងពីឆ្នាំ១៩៩៦ មក។ 

គួររំលឹកផងដែរថា  ក្រុមបាល់ទាត់បុរសអាយុក្រោម ២៣ឆ្នាំអ៊ូសបេគីស្ថានគឺជាម្ចាស់ជើងឯកពានរង្វាន់ AFC Asian Cup U23 កាលពីឆ្នាំ២០១៨ ខណៈជប៉ុនគឺជាម្ចាស់ជើងឯកកាលពីឆ្នាំ២០១៦ ដោយក្រុមទាំងពីរនឹងត្រូវជួបគ្នារកក្រុមម្ចាស់ជើងឯកឆ្នាំ២០២៤ នាថ្ងៃសុក្រចុងសប្តាហ៍នេះ។ 

ដោយឡែក អ៊ីរ៉ាក់ និងឥណ្ឌូណេស៊ី ដែលធ្លាក់ចេញត្រឹមវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រនឹងជួបគ្នាដណ្តើមចំណាត់ថ្នាក់លេខ៣ នាថ្ងៃព្រហស្បតិ៍ ដោយក្រុមចំណាត់ថ្នាក់លេខ៣ នឹងទទួលបានកៅអីមួយទៀតដោយស្វ័យប្រវត្តិសម្រាប់បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤។ ចំពោះក្រុមចំណាត់ថ្នាក់លេខ៤ នឹងត្រូវប្រកួតជម្រុះដណ្តើម ១ កៅអីទល់នឹងប្រទេសហ្គីណេមកពីទ្វីបអាហ្វ្រិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក