ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បង់ក្លាដែសប្រកាសបិទទ្វារសាលារៀនសាជាថ្មីម្តងទៀតក្រោយរលកកំដៅកើនឡើងខ្លាំងដល់ ៤៣អង្សារសេ

បង់ក្លាដែស៖ សាជាថ្មីម្តងទៀត បង់ក្លាដែសបានប្រកាសបិទទ្វារសាលារៀនបឋមសិក្សានៅទូទាំងប្រទេស ព្រមទាំងស្ថាប័នអប់រំមួយចំនួនធំក្នុងរដ្ឋធានីរបស់ប្រទេស ដោយសារបញ្ហារលកកំដៅកើនឡើងខ្លាំង និងហក់ដល់ ៤៣អង្សារសេកាលពីថ្ងៃចន្ទម្សិលមិញ។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនបង់ក្លាដែសបានប្រកាសបិទដំណើរការសាលារៀនទូទាំង​​ប្រទេស និងបានបើកដំណើរការឡើងវិញកាលពីថ្ងៃអាទិត្យ ប៉ុន្តែមានសិស្សានុសិស្សចូលរៀនតិចតួចប៉ុណ្ណោះដោយសារបញ្ហារលកកំដៅនៅតែបន្តកើនឡើង។

ក្រសួងអប់រំបានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញនេះថា ថ្នាក់រៀនគ្រប់កម្រិតទាំងអស់នៃសាលាបឋមសិក្សារបស់រដ្ឋទាំងអស់នឹងត្រូវបិទទ្វាររហូតដល់ថ្ងៃព្រហស្បតិ៍ ហើយស្ថាប័នអប់រំគ្រប់កម្រិតនៅក្នុងតំបន់ចំនួន ២៧ ក្នុងចំណោម ៦៤ សំខាន់ៗទូទាំងប្រទេស រួមទាំងរដ្ឋធានី Dhaka ផងដែរ នឹងបន្តបិទទ្វារនៅថ្ងៃអង្គារនេះ ដោយរង់ចាំការជូនដំណឹងថ្មីនាពេលក្រោយ។

រដ្ឋមន្ត្រីក្រសួងអប់រំ លោក Mohibul Hasan Chowdhury Nowfel ថ្លែងកាលពីថ្ងៃអាទិត្យកន្លងទៅថា ប្រសិនបើសីតុណ្ហភាពនៅក្នុងតំបន់ ឬស្រុកណាមួយក្តៅខ្លាំងលើសពី ៤២អង្សារសេ នោះគ្រឹះស្ថានអប់រំក្នុងតំបន់នោះនឹងនៅតែបន្តបិទទ្វារ។ គួរឱ្យដឹងថា នៅក្នុងប្រទេសបង់ក្លាដែសបញ្ហារលកកំដៅខ្ពស់បានកើតឡើងស្ទើររៀងរាល់ថ្ងៃនាអំឡុងខែមេសានេះ ខណៈអាជ្ញាធរបានលើកទឹកចិត្តឱ្យប្រជាជនព្យាយាមស្នាក់នៅក្នុងផ្ទះ ឬនៅក្រោមទីតាំងម្លប់នាពេលថ្ងៃក្ដៅខ្លាំង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក