ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជំនួបសោយព្រះក្រយា និងទទួលទានអាហារពេលព្រឹកបងប្អូនដ៏មានន័យរវាងព្រះចៅស៊ុលតង់ និងសម្ដេចតេជោ

ភ្នំពេញ៖ រូបថតជាច្រើនសន្លឹកកំពុងទាក់ទាញចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋខ្មែរជាច្រើនពីការទទួលរៀបចំព្រះក្រយាព្រឹកដោយសម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះចៅស៊ុលតង់នៃប្រទេសព្រុយនេ នៅព្រឹក ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤នេះ។

សម្ដេចតេជោ និងកូនប្រុសទាំង៣របស់សម្ដេចរួមមានសម្ដេចធិបតី ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ាណិត និងលោក ហ៊ុន ម៉ានី បានអង្គុយស្រស់ស្រូបអាហារពេលព្រឹកជាមួយព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ និងព្រះអង្គម្ចាស់ អាប់ឌុល ម៉ាទីន ក្នុងទឹកមុខសប្បាយរីករាយ។

ព្រះរាជពិធីសោយព្រះក្រយាព្រឹករបស់ព្រះចៅស៊ុលតង់ និងព្រះរាជបុត្រ ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនប្រុសទាំង៣ ត្រូវបានធ្វើឡើងនៅសណ្ឋាគាររូសវូត ក្នុងអគារវឌ្ឍនៈ ដែលជាសណ្ឋាគារដ៏ប្រណិតកណ្តាលរាជធានីភ្នំពេញ។

ព្រះមហាក្សត្រនៃប្រទេសព្រុយណេ ហាជី ហាសិនណល់ ប៊ូលហ្កះ (Hassanal Bolkiah) បានអញ្ជើញយាងមកដល់រាជធានីភ្នំពេញនៅយប់ម៉ោង ៧ល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងតែមួយគត់គឺសោយព្រះក្រយាព្រឹកជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

ទទួលស្វាគមន៍ព្រះចៅស៊ុលតង់ ដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញសម្ដេចតេជោ ហ៊ុន សែន បានទទួលស្វាគមន៍យ៉ាងរីករាយនូវការមកដល់នៃបងធម៌របស់សម្ដេច និងបានរួមដំណើរជាមួយព្រះអង្គទៅកាន់សណ្ឋាគារដែលព្រះមហាក្សត្រព្រុយណេទ្រង់ស្នាក់នៅផងដែរ។

សម្តេចបញ្ជាក់ថាទំនាក់ទំនងរវាងសម្តេច និងព្រះមហាក្សត្រព្រុយណេមានភាពស្អិតរមួតដូចជាបងប្អូន ពោលគឺព្រះមហាក្សត្រនៃប្រទេសព្រុយណេសព្វព្រះរាជហឬទ័យរាប់អានសម្តេចដូចជាប្អូនពៅរបស់ទ្រង់ផ្ទាល់។ ក្នុងនោះផងដែរ សម្តេចបានរំលេចពីទំនាក់ទំនងបងប្អូនទាំង៣នាក់គឺ ព្រះមហាក្សត្រ ង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ជាបងទី១ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាប្អូនទី២ សម្តេចតេជោផ្ទាល់គឺជាប្អូនពៅ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក