ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក

ភ្នំពេញ៖ ព្រះមហាក្សត្រនៃប្រទេសព្រុយណេ ហាសាណាល់ បូលកៀហ៍ (Hassanal Bolkiah) បានអញ្ជើញយាងមកដល់រាជធានីភ្នំពេញហើយនៅយប់ម៉ោង ៧ល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីជួបជាមួយនឹងប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន សោយព្រះក្រយាអាហារពេលព្រឹកនាថ្ងៃស្អែកផងដែរ។ 

ទទួលស្វាគមន៍ព្រះចៅស៊ុលតង់ ដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញសម្ដេចតេជោ ហ៊ុន សែន បានទទួលស្វាគមន៍យ៉ាងរីករាយនូវការមកដល់នៃបងធម៌របស់សម្ដេច និងបានរួមដំណើរជាមួយព្រះអង្គមកកាន់សណ្ឋាគារដែលព្រះមហាក្សត្រព្រុយណេទ្រង់ស្នាក់នៅផងដែរ។

សម្តេចតេជោបញ្ជាក់ថា ករណីបែបនេះមិនចម្លែកទេរវាងសម្តេច ជាមួយព្រះមហាក្សត្រ ហាសាណាល់ បូលកៀហ៍ ដោយកាលពីឆ្នាំ២០១១ ដែលកាលណោះសម្តេចតេជោមានវត្តមានទៅកាន់ប្រទេសព្រុយណេ ព្រះមហាក្សត្រនៃប្រទេសព្រុយពេបានបើករថយន្តដោយអង្គឯងផ្ទាល់មកទទួលស្វាគមន៍វត្តមានសម្តេចតេជោនៅអាកាសយានដ្ឋានព្រុយណេ និងរួមដំណើរជាមួយសម្តេចតេជោទៅកាន់សណ្ឋាគារដោយផ្ទាល់តែម្តង។

ក្នុងសារលើបណ្ដាញហ្វេសប៊ុកសម្តេចតេជោផ្ទាល់បានបញ្ជាក់ថា គោលបំណងនៃទស្សនកិច្ចរបស់ព្រះមហាក្សត្រព្រុយណេ គឺទ្រង់យាងមកស្រស់ស្រូបព្រះក្រយា (អាហារពេលព្រឹក) ជាមួយសម្តេចតេជោផ្ទាល់ ដោយសម្តេចបញ្ជាក់ថាទំនាក់ទំនងរវាងសម្តេច និងព្រះមហាក្សត្រព្រុយណេមានភាពស្អិតរមួតដូចជាបងប្អូន ពោលគឺព្រះមហាក្សត្រនៃប្រទេសព្រុយណេសព្វព្រះរាជហឬទ័យរាប់អានសម្តេចដូចជាប្អូនពៅរបស់ទ្រង់ផ្ទាល់។ ក្នុងនោះផងដែរ សម្តេចបានរំលេចពីទំនាក់ទំនងបងប្អូនទាំង៣នាក់គឺ ព្រះមហាក្សត្រ ហាសាណាល់ បូលកៀហ៍ ជាបងទី១ លោក ថាក់សុីន ស៊ីណាវ៉ាត្រា ជាប្អូនទី២ សម្តេចតេជោផ្ទាល់គឺជាប្អូនពៅ។

គួរបញ្ជាក់ថា ក្នុងព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រព្រុយណេមកកាន់ព្រះរាជាណាចក្រកម្ពុជានេះ នឹងងពុំមានជំនួបផ្លូវការណាមួយកើតឡើងទេ ពោលគឺមានតែទទួលព្រះសាយភោជន៍ (អាហារពេលព្រឹក) នាថ្ងៃទី៣០ ខែមេសា ស្អែកនេះ ដោយខាងព្រះមហាក្សត្រនៃប្រទេសព្រុយណេ មានការអមព្រះរាជដំណើរដោយព្រះអង្គម្ចាស់ម៉ាទីនដែលជាព្រះរាជបុត្រព្រះអង្គផ្ទាល់ ខណៈភាគីសម្តេចតេជោ អមដោយវត្តមានបុត្រាទាំងបីរបស់សម្តេចតេជោរួមមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត , លោក ហ៊ុន ម៉ានិត និងលោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី។ សម្តេចតេជោបញ្ជាក់ថា ក្រោយបញ្ចប់ការថ្វាយសាយភោជន៍ (អាហារពេលព្រឹក) រួចរាល់ សម្តេចតេជោនឹងដង្ហែព្រះរាជវត្តមានព្រះមហាក្សត្រនៃប្រទេសព្រុយណេទៅព្រលានយន្តហោះដើម្បីទ្រង់យាងនិវត្តន៍ទៅកាន់ប្រទេសព្រុយណេវិញនៅថ្ងៃដដែលតែម្តង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក