ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto

ព័រទុយហ្គាល់៖ អតីតអ្នកចាត់ការក្លិប Chelsea និង Tottenham Hotspur លោក Andre Villas-Boas ត្រូវបានជាប់ឆ្នោតជាប្រធានក្លិបព័រទុយហ្គាល់ FC Porto ដែលជាការបញ្ចប់រជ្ជកាលដ៏ជោគជ័យបំផុតអស់រយៈពេល ៤២ឆ្នាំនៃរបស់លោក Jorge Nuno Pinto da Costa។ គួររំឮកថា លោក Villas-Boas ធ្លាប់បានចាប់ផ្តើមអាជីពជាគ្រូបង្វឹករបស់ខ្លួនជាមួយ Porto ក្នុងនាមជាជំនួយការគ្រូបង្វឹករបស់លោក Jose Mourinho និងបានរួមចំណែកឱ្យក្លិបឈ្នះពានបីក្នុងមួយរដូវកាលនាឆ្នាំ២០១១ ក្នុងនោះមានទាំងពានរង្វាន់ Europa League ផងដែរ។ 

គួរបញ្ជាក់ថា លោក Andre Villas-Boas បានទទួលសំឡេងឆ្នោតគាំទ្រចំនួន ២១,៤៨៩សំឡេងនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៧ ខែមេសា និងទទួលបានសំឡេងគាំទ្រច្រើនលើសលុបដល់ទៅ ៨០,៣ភាគរយ។ ក្រោយជាប់ជាប្រធានក្លិបថ្មី លោក Villas-Boas ថ្លែងថា៖ "ការឈ្នះការប្រកួត, ឈ្នះពានរង្វាន់ និងការស្វែងរកប្រភពទ្រទ្រង់និរន្តភាពនាពេលអនាគតជាអ្វីដែលខ្ញុំចង់បាន"។ លោកបញ្ជាក់ថា ជ័យជម្នះរបស់លោកគឺជាជ័យជម្នះរបស់គ្រប់គ្នានៃក្លិប Porto ទាំងមូល ហើយជាមួយនឹងទំនួលខុសត្រូវដែលគ្រប់គ្នាបានផ្តល់មកឱ្យនេះ លោកសន្យាថានឹងប្រគល់អ្វីគ្រប់យ៉៉ាងឱ្យទៅក្លិប។​

មិនត្រឹមតែប៉ុណ្ណោះ បុរសសញ្ជាតិព័រទុយហ្គាល់ វ័យ៤៧ឆ្នាំបានរូបនេះ ក៏បានកោតសរសើរនូវឥទ្ធិពលរបស់លោក Pinto da Costa ដែលបានចូលដឹកនាំ Porto កាលពីឆ្នាំ១៩៨២ និងបានដឹកនាំក្លិបឈ្នះពានរង្វាន់លីគកំពូលព័រទុយហ្គាល់ចំនួន ២៧លើក រួមជាមួយពានរង្វាន់ UEFA Champions League ចំនួន ២លើកផងដែរ។ លោក Villas-Boas ថ្លែងថា៖ "ខ្ញុំចង់ថ្លែងអំណរគុណគាត់ (លោក Pinto da Costa) នូវអ្វីគ្រប់យ៉ាងដែលលោកបានផ្តល់ឱ្យ FC Porto ហើយខ្ញុំនៅតែធានាប្រាប់គាត់ថា ទីនេះ (ក្លិប FC Porto) នឹងនៅតែជាផ្ទះដ៏កក់ក្ដៅរបស់គាត់ជានិច្ច"។

គួរកត់សម្គាល់ផងដែរថា នារដូវកាលនេះ FC Porto ធ្វើមិនបានល្អឡើយ ដោយកំពុងឈរនៅចំណាត់ថ្នាក់លេខ ៣ នៃលីគកំពូលព័រទុយហ្គាល់, ធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ត្រឹមវគ្គ ១៦ក្រុមចុងក្រោយដោយថ្វីជើងរបស់ Arsenal ព្រមទាំងបាត់បង់ឱកាសប្រជែងគ្រប់ពានរង្វាន់ទាំងអស់នារដូវកាលនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក