ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤

សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( KOICA) តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHF) រំពឹងថាការជួសជុលខឿនរបស់ព្រះលានជល់ដំរីអាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ខាងមុខ។

យោងតាមអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ថាការងារជួសជុលខឿនព្រះលានជល់ដំរីនេះ បែងចែកជាចំនួន២ទីតាំង គឺA ស្ថិតនៅផ្នែកខាងជើង ប្រវែង២០ម៉ែត្រ និងទីតាំងC នៅផ្នែកខាងត្បូងប្រវែង១៥ម៉ែត្រ បានចាប់ផ្តើមតាំងពីចុងឆ្នាំ២០២១មក។

អ្នកបុរាណវិទ្យា និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ប្រចាំការនៅការដ្ឋានជួសជុលព្រះលានជល់ដំរីទីតាំងA អ្នកស្រី សៀង សុផានី ឱ្យដឹងថា ការងារដែលសម្រេចនៅទីតាំងA បានបញ្ចប់ការងារកំណាយស្រាវជ្រាវបែបបុរាណវិទ្យា និងជួសជុលសម្រាលថ្មបាយក្រៀមផ្នែកខាងលើដែលស្រុត ព្រមទាំងបានពង្រីកការជួសជុលកម្រាលនៅទិសខាងត្បូងប្រវែង៣ម៉ែត្របន្ថែមទៀតនូវផ្នែកដែលស្រុតបញ្ចៀសការហូរច្រោះដោយទឹកភ្លៀង និងជួសជុលពង្រឹងគ្រឹះ ហើយរៀបជញ្ជាំងថ្មភក់ផ្នែកខាងកើតនៃព្រះលានជល់ដំរីបានចំនួន៥រួត។

ជាមួយគ្នានេះ ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ប្រចាំការនៅការដ្ឋានទីតាំងC លោក ព្រំ ទិត្យឆពណ្ណរិទ្ធ ឱ្យដឹងថា មកដល់បច្ចុប្បន្ន ក្រុមការងារបានជួសជុលពង្រឹង និងរៀបជញ្ជាំងដែលទ្រេតមកខាងមុខ ត្រឹមត្រូវតាមលំនាំដើមបាន៩០ភាគរយ។

លោកបានឱ្យដឹងទៀតថា ផ្នែកកម្រាលខាងលើ កំពុងសិក្សារៀបចំប្រព័ន្ធរំដោះទឹកទៅតាមអនុសាសន៍របសក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ។ ដូច្នេះការងារដែលនៅសេសសល់មានតែ ការរៀបចំប្រព័ន្ធរំដោះទឹក រៀបចំកម្រាលផ្នែកខាងលើឡើងវិញ និងបង្កាន់ដៃនាគជាដើម។

គួរឱ្យដឹងដែរថា ក្រោយការជួសជុល ស្នាដៃប្រាសាទបុរាណនេះនឹងបន្តបង្ហាញខ្លួន និងរូបរាងដ៏អស្ចារ្យ សម្រាប់មនុស្សជំនាន់ក្រោយ និងមនុស្សជាតិជុំវិញពិភពលោកដែលបានមកទស្សនា និងកម្សាន្តនៅទឹកដីអង្គរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក