ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រផ្ញើព្រះរាជសារចូលរួមរម្លែកទុក្ខគ្រួសារយោធិនដែលពលីក្នុងហេតុការណ៍ផ្ទុះឃ្លាំងអាវុធនៅកំពង់ស្ពឺ

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ផ្ញើព្រះរាជសាររម្លែកទុក្ខដល់ក្រុមគ្រួសារសពយោធិនពលីទាំង២០នាក់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងអាវុធនៅបន្ទាយភូមិភាគ៣ ខេត្តកំពង់ស្ពឺ។

ក្នុងព្រះរាជសារាឡាយព្រះហស្ថលេខាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី មានព្រះទ័យរន្ធត់ឥតឧបមាចំពោះឧបទ្ទវហេតុនេះ និងបានចាត់ទុកការពលីរបស់យោធិនគឺជាសកម្មភាពក្នុងបេសកម្មបម្រើជាតិ មាតុភូមិ និងសួមឱ្យវិញ្ញានក្ឋន្ធយោធិនទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះព្រះអង្គក៏បានជូនពរដល់យោធិនដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងអស់ សូមឱ្យឆាប់ជាសះស្បើយ។

គួរឱ្យដឹងថាឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន ២០ នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក