ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌៖ ថវិកាសប្បុរសជនតាមរយៈសម្តេចតេជោមានជាង ៤,៨លានដុល្លារ ខណៈសម្តេចចាត់ ១លានដុល្លារជួយទៅកាន់មន្ទីរពេទ្យកុមារអង្គរ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន និងក្រុមគ្រួសារយុទ្ធជនពលី

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងកាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះថា សម្តេចនឹងដកយកថវិកាសប្បុរសជនចំនួន ១លានដុល្លារអាមេរិកដែលបានជួយទៅកាន់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ក្នុងកម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌តាមរយៈសម្តេចដែលមានចំនួនសរុបជាង ៤,៨លានដុល្លារអាមេរិក ដើម្បីជួយទៅកាន់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប, មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនខេត្តកំពង់ស្ពឺ និងក្រុមគ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់នៅបញ្ជាការដ្ឋានយោធភូមិភាគ៣ ខេត្តកំពង់ស្ពឺទាំង ២០គ្រួសារ។

នៅលើសារតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់សម្តេចតេជោបញ្ជាក់ថា៖ "ដំបូងខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ ដែលមកដល់ពេលនេះបានចូលរួមតាមរយៈខ្ញុំមានជាង ៤,៨លានដុល្លារ (៤,៨០០,០០០$)។ ដើម្បីជួយដល់កន្លែងដែលជួបការលំបាកដែរនោះ ខ្ញុំសូមដកថវិកាចំនួន ១លានដុល្លារ (១,០០០,០០០$) ដើម្បីបែងចែកទៅ៖

១.មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ចំនួន ៥០មុឺនដុល្លារ (៥០០,០០០$)។

២.មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ខេត្តកំពង់ស្ពឺ ៣០មុឺនដុល្លារ (៣០០,០០០$)។

៣.គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់នៅយោធភូមិភាគ ៣ចំនួន ២០គ្រួសារក្នុងមួយគ្រួសារ ១មុឺនដុល្លារ (១០,០០០$) សរុប ២០មុឺនដុល្លារ (២០០,០០០$)។

ឯថវិកាក្រៅពី ១លានដុល្លារនេះនឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់"។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានប្រកាសឧបត្ថម្ភថវិកាដ៏ថ្លៃថ្លារបស់សម្តេចផ្ទាល់ចំនួន ២០០លានរៀលដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងផ្តល់នូវកិត្តិយសដឹកនាំក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដោយផ្ទាល់ក្នុងការប្រកួតផងដែរ។ នៅថ្ងៃទី០១ ខែឧសភាខាងមុខនេះ ក្រុមបាល់ទាត់ចំនួន ៤ នឹងរួមគ្នារៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌រួមគ្នាមួយនាពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានសមាសភាពក្រុមចូលរួមដូចជា ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars), ក្រុមបាល់ទាត់ប្លុកហ្គឺអលស្តារ (Blogger All Star), ក្រុមបាល់ទាត់ បាល់ទះ អេស អេន អ៉ី និងក្រុមបាល់ទាត់ គុនខ្មែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក