ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេដារ៉ូហ្សាឡឹមនឹងមានព្រះរាជវត្តមានជាមួយសម្តេចតេជោ ហ៊ុន សែននៅរាត្រីនេះ

រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី២៩ ខែមេសានេះ ព្រះមហាក្សត្រ ហាសាណាល់ បូលកៀហ៍ (Hassanal Bolkiah) នៃប្រទេសព្រុយណេ នឹងយាងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ខណៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា សម្តេចនឹងទៅទទួលព្រះរាជវត្តមានព្រះអង្គដោយផ្ទាល់ និងរួមដំណើរជាមួយព្រះអង្គមកកាន់សណ្ឋាគារដែលព្រះមហាក្សត្រព្រុយណេទ្រង់ចំណាយពេលវេលាស្នាក់នៅមួយយប់លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោបញ្ជាក់ថា ករណីបែបនេះមិនចម្លែកទេរវាងសម្តេច ជាមួយព្រះមហាក្សត្រ  ហាសាណាល់ បូលកៀហ៍ ដោយកាលពីឆ្នាំ២០១១ ដែលកាលណោះសម្តេចតេជោមានវត្តមានទៅកាន់ប្រទេសព្រុយណេ ព្រះមហាក្សត្រនៃប្រទេសព្រុយពេបានបើករថយន្តដោយអង្គឯងផ្ទាល់មកទទួលស្វាគមន៍វត្តមានសម្តេចតេជោនៅអាកាសយានដ្ឋានព្រុយណេ និងរួមដំណើរជាមួយសម្តេចតេជោទៅកាន់សណ្ឋាគារដោយផ្ទាល់តែម្តង។

ក្នុងសារលើបណ្ដាញហ្វេសប៊ុកសម្តេចតេជោផ្ទាល់បានបញ្ជាក់ថា គោលបំណងនៃទស្សនកិច្ចរបស់ព្រះមហាក្សត្រព្រុយណេ គឺទ្រង់យាងមកស្រស់ស្រូបព្រះក្រយា (អាហារពេលព្រឹក) ជាមួយសម្តេចតេជោផ្ទាល់ ដោយសម្តេចបញ្ជាក់ថាទំនាក់ទំនងរវាងសម្តេច និងព្រះមហាក្សត្រព្រុយណេមានភាពស្អិតរមួតដូចជាបងប្អូន ពោលគឺព្រះមហាក្សត្រនៃប្រទេសព្រុយណេសព្វព្រះរាជហឬទ័យរាប់អានសម្តេចដូចជាប្អូនពៅរបស់ទ្រង់ផ្ទាល់។ ក្នុងនោះផងដែរ សម្តេចបានរំលេចពីទំនាក់ទំនងបងប្អូនទាំង៣នាក់គឺ ព្រះមហាក្សត្រ ហាសាណាល់ បូលកៀហ៍ ជាបងទី១ ឯកឧត្តម ថាក់សុីន ស៊ីណាវ៉ាត្រា ជាប្អូនទី២ សម្តេចតេជោផ្ទាល់គឺជាប្អូនពៅ។

គួរបញ្ជាក់ថា ក្នុងព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រព្រុយណេមកកាន់ព្រះរាជាណាចក្រកម្ពុជានេះ នឹងងពុំមានជំនួបផ្លូវការណាមួយកើតឡើងទេ ពោលគឺមានតែទទួលព្រះសាយភោជន៍ (អាហារពេលព្រឹក) នាថ្ងៃទី៣០ ខែមេសា ស្អែកនេះ ដោយខាងព្រះមហាក្សត្រនៃប្រទេសព្រុយណេ មានការអមព្រះរាជដំណើរដោយព្រះអង្គម្ចាស់ម៉ាទីនដែលជាព្រះរាជបុត្រព្រះអង្គផ្ទាល់ ខណៈភាគីសម្តេចតេជោ អមដោយវត្តមានបុត្រាទាំងបីរបស់សម្តេចតេជោរួមមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត , ​លោក ហ៊ុន ម៉ានិត និងលោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី។ សម្តេចតេជោបញ្ជាក់ថា ក្រោយបញ្ចប់ការថ្វាយសាយភោជន៍ (អាហារពេលព្រឹក) រួចរាល់ សម្តេចតេជោនឹងដង្ហែព្រះរាជវត្តមានព្រះមហាក្សត្រនៃប្រទេសព្រុយណេទៅព្រលានយន្តហោះដើម្បីទ្រង់យាងនិវត្តន៍ទៅកាន់ប្រទេសព្រុយណេវិញនៅថ្ងៃដដែលតែម្តង៕







ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក