ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ព្រះខ័នរាជស្វាយរៀងគ្រងជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ក្រោយឈ្នះភ្នំពេញក្រោននៅវគ្គផ្តាច់ព្រ័ត្រ

រាជធានីភ្នំពេញ៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯកនៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិជាលើកទី៥ និងជាការឈ្នះពានរង្វាន់នេះជាលើកដំបូងបង្អស់ក្រោយខកខានឈ្នះតាំងពីឆ្នាំ២០១៧ ក្រោយយកឈ្នះភ្នំពេញក្រោន ១-០ នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៅឯពហុកីឡដ្ឋានជាតិអូឡាំពិក។ 

គ្រាប់បាល់ជ័យជម្នះរបស់ព្រះខ័នរាជស្វាយរៀង ធ្វើបានសម្រេចដោយកីឡាករ Marcus Warren Harber នៅក្នុងនាទីទី១០៩ នៃម៉ោងបន្ថែម ១៥នាទីពីរដង និងរក្សាលទ្ធផលនេះដល់ចប់ការប្រកួត និងលើកពានតែម្តង ក្រោយលទ្ធផល ៩០នាទីពេញក្រុមទាំងពីរស្មើគ្នា ០-០។

ដោយឡែក មុនការប្រកួតគូជើងឯកនេះ ក្រុមការពារតំណែងជើងឯកវិសាខាក៏ទទួលបានចំណាត់ថ្នាក់លេខ ៣ ផងដែរ ក្នុងការប្រកួតទល់់ជាមួយបឹងកេត ពោលក្រុមទាំងពីរបានបញ្ចប់ដោយលទ្ធផល ៩០នាទីស្មើគ្នា ០-០។ ចូលដល់វគ្គបាល់១១ម៉ែត្រកាត់សេចក្ដី វិសាខាបានគ្រងតំណែងលេខ៣ ក្នុងលទ្ធផលបាល់ប៉េណាល់ទី ៤-៣ ក្រោយចន្ថា ចន្ទាការ និង ម៉ាត់ ណូរុន ទាត់បាល់ប៉េណាល់ទីមិនបានសម្រេច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក