ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្មានការបង្កើតមូលនិធិដើម្បីសាងសង់ព្រែកជីកហ្វូណនតេជោនោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថាមិនមានការបង្កើតមូលនិធិណាមួយដើម្បីប្រមូលលុយពលរដ្ឋដើមសាងសង់ព្រែកជីក ហ្វូណនតេជោ នោះទេ។ ការប្រកាសនេះគឺបន្ទាប់ពីមានការលើកឡើងពីសំណូមពរបង្កើតមូលនិធិដើម្បីឲ្យរដ្ឋាភិបាលប្រើប្រាស់ដើម្បីជីកព្រៃដ៏ធំមួយនេះ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណទៅដល់ប្រជាពលរដ្ឋគ្រប់រូបដែលបានបង្ហាញការគាំទ្រទៅដលគម្រោងជីកព្រែកហ្វូណនតេជោរបស់កម្ពុជា។ សម្ដេចបានលើកឡើងថាការចូលរួមគាំទ្រនេះគឺវាធំធេងណាស់ទៅហើយ ដោយកម្ពុជាមិនត្រូវការបង្កើតមូលនិធិដើម្បីយកលុយរបស់ប្រជាពលរដ្ឋមកដើម្បីសាងសង់ព្រែកនេះនោះទេ។

សម្ដេចថា៖ «កម្លាំងគាំទ្រនេះគឺវាធំធេងណាស់! ប៉ុន្តែមិនត្រូវការការបង្កើតមូលនិធិប្រមូលលុយមកសាងសង់ព្រែកជីកទេ»។

សម្ដេចលើកឡើងបែបនេះដោយព្រមានទៅលើកជនឈ្លានឱកាសមួយចំនួនដែលនឹងអាចប្រើប្រាស់ឱកាសនេះប្រមូលលុយប្រជាពលរដ្ឋធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។

គម្រោងព្រែកជីក ហ្វូណនតេជោ គឺជាគម្រោងព្រែកជីកដ៏ធំរបស់កម្ពុជាចាក់ទម្លុះទៅកាន់សមុទ្ររបស់កម្ពុជាដោយផ្ទាល់ ឈប់រំពឹងលើសមុទ្ររបស់វៀតណាមនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ខណៈដែលគម្រោងមួយនេះ គ្រោងនឹងចំណាយទឹក ប្រាក់រហូតដល់ប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក ដោយត្រូវប្រើពេលវេលា៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង។ 

ជាមួយគ្នានេះសម្ដេចធិបតីបានបញ្ជាក់នៅព្រឹកនេះដែរថា ទោះបីជាមាន ឬគ្មានការវិនិយោគពីក្រុមហ៊ុនបរទេសមកលើការសាងសង់ព្រះជីកនេះក៏កម្ពុជានិងនៅតែធ្វើព្រែកជីកនេះឲ្យសម្រេចឲ្យបាន៕ 

By Hun Sirivadh/Politics

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក