ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ឯម ច័ន្ទមករា បានប្រកាសគាំទ្រគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដោយថាជាគម្រោងដែលមានអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ។
លោក ឯម ច័ន្ទមករា ថាលោកគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកនេះ ដោយសារកម្ពុជានឹងបានបើកផ្លូវសេដ្ឋកិច្ចកាន់តែច្រើនទៅកាន់ពិភពលោក។
លោកថា៖ «ក្នុងនាមប្រជាពលរដ្ឋមួយរូប ខ្ញុំបាទសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោព្រោះ ជាគម្រោងដែលមានអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ»។
គម្រោងព្រែកជីក ហ្វូណនតេជោ គឺជាគម្រោងព្រែកជីកដ៏ធំរបស់កម្ពុជាចាក់ទម្លុះទៅកាន់សមុទ្ររបស់កម្ពុជាដោយផ្ទាល់ ឈប់រំពឹងលើសមុទ្ររបស់វៀតណាមនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ខណៈដែលគម្រោងមួយនេះ គ្រោងនឹងចំណាយទឹក ប្រាក់រហូតដល់ប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក ដោយត្រូវប្រើពេលវេលា៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង។
ថ្លៃនៅក្នុងពិធីបិទសន្និបាតសមាគមន៍ឧកញ៉ាកម្ពុជាកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបគាំទ្រចំពោះគម្រោងដ៏មានអត្ថប្រយោជន៍នេះ ដោយថាវានឹងផ្ដល់ផលប្រយោជន៍ដ៏ច្រើនជូនជាតិប្រជាជន ហើយកម្ពុជានឹងនៅតែធ្វើទោះបីជាមានការតវ៉ាពីប្រទេសវៀតណាមក្ដី៕