ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សាកលវិទ្យាល័យនៅរដ្ឋកាលីហ្វ័រញ៉ាលុបចោលពិធីបញ្ចប់ថ្នាក់បរិញ្ញាបត្រ ក្រោយការតវ៉ាបញ្ហាសង្គ្រាមរបស់អ៊ីស្រាអែលនៅតែបន្ត

សហរដ្ឋអាមេរិក៖ សាកលវិទ្យាល័យ Southern California (USC) បានសម្រេចលុបចោលការប្រារព្ធកម្មវិធីអបអរសាទរការបញ្ចប់ការសិក្សារបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ខណៈមន្រ្តីរៀបចំកម្មវិធីនេះបានបង្ហាញក្ដីព្រួយបារម្ភអំពីការតវ៉ាដែលកើតឡើងក្នុងបរិវេណសាកលវិទ្យាល័យទាក់ទងទៅនឹងបញ្ហាសង្គ្រាមអ៊ីស្រាអែល និងហាម៉ាសអាចនឹងជះផលប៉ះពាល់ដល់់កម្មវិធីដែលគ្រោងនឹងធ្វើឡើងនាខែឧសភាខាងមុខ។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សាកលវិទ្យាល័យ Southern California បានបញ្ជាក់ថា សាកលវិទ្យាល័យនឹងមិនអាចរៀបចំកម្មវិធីប្រគល់សញ្ញាបត្ររបស់ខ្លួនបានឡើយ ខណៈកម្មវិធីនេះនាពេលកន្លងតែងតែមាននិស្សិតបញ្ចប់ការសិក្សា រួមជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់គេចូលរួមអបអរសាទរមានតិចជាង ៦៥,០០០នាក់ឡើយ។ កាលពីថ្ងៃពុធកន្លងទៅ ប៉ូលិសបានឃាត់ខ្លួនមនុស្សចំនួន ៩៣នាក់ដែលបានចូលទៅបង្កភាពចលាចលក្នុងបរិវេណសាកលវិទ្យាល័យផងដែរ។ 

ប៉ូលិសដែលបានចូលរួមក្នុងសកម្មភាពបង្ក្រាបក្រុមអ្នកតវ៉ា និងបង្កភាពចលាចលក្នុងបរិវេណសាកលវិទ្យាល័យខាងលើក៏បានទទួលស្គាល់ផងដែរនូវការប្រើប្រាស់សារធាតុគីមីដើម្បីទប់ទល់ និងគ្រប់គ្រងលើហ្វូងមនុស្ស ខណៈសមត្ថកិច្ចបានអះអាងថាក្រុមអ្នកតវ៉ាទាំងអស់បានយកដុំថ្ម និង "វត្ថុផ្សេងៗទៀត" គប់មកលើសមត្ថកិច្ច។ យ៉ាងណាមិញ ប៉ូលិសបានបដិសេធ និងច្រានចោលនូវការចោទប្រកាន់ថា ប៉ូលិសបានប្រើប្រាស់គ្រាប់កាំភ្លើងកៅស៊ូបាញ់ទៅលើបាតុករ។ 

គួរបញ្ជាក់ថា ការតវ៉ានេះបានផ្ទុះឡើងចុងក្រោយបង្អស់បន្ទាប់ពីមន្ត្រីនៅសាកលវិទ្យាល័យ Columbia បានអំពាវនាវឱ្យប៉ូលីសបោសសម្អាតជំរុំតវ៉ាថ្មីមួយ ហើយការបង្ក្រាបនេះមានមនុស្សជាង ១០០នាក់ត្រូវបានចាប់ខ្លួន។ ក្រុមសកម្មជនបាននឹងកំពុងអំពាវនាវឱ្យសាកលវិទ្យាល័យនានា "ដកខ្លួនចេញពីអំពើប្រល័យពូជសាសន៍" និងបញ្ឈប់ការវិនិយោគប្រាក់ឧបត្ថម្ភសាលាធំៗ នៅក្នុងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងការផលិតអាវុធ និងឧស្សាហកម្មផ្សេងទៀតដែលគាំទ្រសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។

និស្សិតឈ្មោះ Chisato Mimura ជានិស្សិតច្បាប់ និងជាអ្នកដឹកនាំការតវ៉ានៅសកលវិទ្យាល័យ Yale ក្នុងរដ្ឋ Connecticut បានប្រាប់អ្នកសារព័ត៌មានសកម្មជនមានការខកចិត្តចំពោះប្រធានាធិបតី Joe Biden ក៏ដូចជាមន្ត្រីសាកលវិទ្យាល័យរបស់ខ្លួនចំពោះ "ការផ្តល់មូលនិធិយ៉ាងពិតប្រាកដ និងបំពាក់អាវុធដែលប្រើក្នុងអំពើប្រល័យពូជសាសន៍"។ ការតវ៉ាមួយចំនួននៅក្នុងបរិវេណសាកលវិទ្យាល័យរបស់សហរដ្ឋអាមេរិក  ត្រូវបានរងការចោទប្រកាន់ពីបទប្រឆាំងសាសនា។ និស្សិតជនជាតិជ្វីហ្វមួយចំនួននិយាយថា ពួកគេមានអារម្មណ៍ថាមិនមានសុវត្ថិភាពនៅទីកន្លែងស្នាក់នៅ និងទីតាំងសាកលវិទ្យាល័យ Columbia ក៏ដូចជានៅតាមបណ្ដាសាកលវិទ្យាល័យផ្សេងៗមួយចំនួនទៀត បើទោះបីជានិស្សិតជនជាតិជ្វីហ្វមួយចំនួនផ្សេងទៀតបានចូលរួមក្នុងបាតុកម្មនេះក៏ដោយ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក