ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សល់តែមួយជំហានទៀតប៉ុណ្ណោះ ក្រុមបាល់ទាត់ឥណ្ឌូណេស៊ីនឹងបង្ហាញខ្លួននៅព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស

ឥណ្ឌូណេស៊ី៖ អ្នកគាំទ្របាល់ទាត់ឥណ្ឌូណេស៊ីបានសំដែងនូវភាពសប្បាយរីករាយ និងអបអរសាទរយ៉ាងខ្លាំងចំពោះជ័យជម្នះទៅលើក្រុមបាល់ទាត់អាយុក្រោម ២៣ឆ្នាំកូរ៉េខាងត្បូង ដែលមានន័យថាក្រុមបាល់ទាត់បុរសអាយុក្រោម ២៣ឆ្នាំឥណ្ឌូណេស៊ី កាន់តែខិតជិតទៅរកការបង្ហាញខ្លួនជាប្រវត្តិសាស្រ្តលើកទី២នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។ គួរបញ្ជាក់ថា ក្រុមបាល់ទាត់បុរសអាយុក្រោម ២៣ឆ្នាំឥណ្ឌូណេស៊ី បានទម្លាក់កូរ៉េខាងត្បូងនាវគ្គ ៨ក្រុមចុងក្រោយ និងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ នាព្រឹត្តិការណ៍ AFC Asian Cup ២០២៣ ដោយលទ្ធផលបាល់ប៉េណាល់ទី ១១-១០ ក្រោយលទ្ធផលស្មើគ្នា ២-២។ 

គួរបញ្ជាក់ថា ក្រុមកំពូលទាំង ៣ នៃព្រឹត្តិការណ៍ AFC Asian Cup នឹងទទួលបានកៅអីក្នុងព្រឹត្តិការណ៍អូឡាំពិកដោយស្វ័យប្រវត្តិ ខណៈក្រុមនៅចំណាត់ថ្នាក់លេខ៤ នឹងត្រូវប្រកួតជម្រុះទល់នឹងជម្រើសជាតិហ្គីណេ មកពីទ្វីបអាហ្វ្រិកនាខែឧសភាខាងមុខ។ ប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី លោក Erick Thohir បានថ្លែងប្រកបដោយមោទនភាពថា ជ័យជម្នះនេះគឺជាភាពអស្ចារ្យបំផុតទល់នឹងក្រុមយក្សអាស៊ី "កូរ៉េខាងត្បូង"។ 

គួរបញ្ជាក់ថា គ្រាប់បាល់ជ័យជម្នះនេះធ្វើបានសម្រេចទាំងពីរគ្រាប់ដោយកីឡាករខ្សែប្រយុទ្ធស្លាប Rafael Struick របស់ក្លិបហូឡង់ ADO Den Haag ខណៈក្រុមកូរ៉េខាងត្បូងបានបាត់បង់សមាជិកម្នាក់ដោយកាតក្រហមនៅនាទីទី៧០ ប៉ុន្តែនៅតែអាចរក្សាបានលទ្ធផលស្មើគ្នារហូតឈានដល់វគ្គបាល់ប៉េណាល់ទីកាត់សេចក្ដី។ គួរឱ្យដឹងថា កីឡាករ Pratama Arhan វ័យ២២ឆ្នាំ ដែលប្រកបអាជីពនៅក្លិប Suwon FC របស់កូរ៉េខាងត្បូងគឺជាអ្នកស៊ុតបញ្ចូលទីបាល់ប៉េណាល់ទីជ័យជម្នះ ក្រោយគ្រាប់ប៉េណាល់ទីរបស់កីឡាករ Lee Kang-hee ត្រូវអ្នកចាំទីជួយសង្គ្រោះបាន។ 

គួរបញ្ជាក់ផងដែរថា ក្រុម U-23 កូរ៉េខាងត្បូងគឺជាក្រុមខ្លាំងមួយដែលគេសង្ឃឹមខ្ពស់ថានឹងគ្រងជើងឯកពានរង្វាន់នេះ​ ប៉ុន្តែបរាជ័យនៅវគ្គ ៨ក្រុមចុងក្រោយនេះមានន័យថា កូរ៉េខាងត្បូងនឹងមិនបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាអូឡាពិកជាលើកដំបូងបង្អស់រាប់ចាប់តាំងពីឆ្នាំ១៩៨០។ ឥណ្ឌូណេស៊ី នឹងឈររង់ចាំក្រុមមួយក្នុងចំណោមក្រុមការពារជើងឯកអារ៉ាប៊ីសាអូឌីត ឬក្រុមអ៊ូបេគីស្ថានដែលនឹងត្រូវជួបគ្នានៅថ្ងៃទី២៦ ខែមេសានេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក