ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ទស្សនៈវិទូឥណ្ឌានឹងដឹកនាំប្រតិភូអន្តរជាតិជាង ១០០នាក់ ដើម្បីរៀបចំព្រឹត្តិការណ៍សមាធិ នៅទឹកដីអង្គរ

ភ្នំពេញ៖ ទស្សនៈវិទូឥណ្ឌា Sadhguru នឹងដឹកនាំប្រតិភូអន្តរជាតិចំនួនប្រមាណ ១៣០នាក់ មកកាន់កម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍សមាធិ “Mystic Musing” នៅបរិវេណប្រាសាទបាយ័ន។

យោងតាមក្រសួងទេសចរណ៍ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថាក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប និងមូលនិធិ ISHA រៀបចំ “ព្រឹត្តិការណ៍សមាធិរបស់លោកសាស្ត្រាចារ្យ Sadhguru ក្រោមប្រធានបទ “Mystic Musing” នាល្ងាចថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណប្រាសាទបាយ័ន។

ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមដោយផ្ទាល់ពីលោកសាស្ត្រាចារ្យ Sadhguru ដែលជាទស្សនវិទូ ជនជាតិឥណ្ឌាដែលមានឈ្មោះល្បីល្បាញទូទាំងពិភពលោក និងជាប្រធានមូលនិធិ ISHA រួមជាមួយប្រតិភូ ជាន់ខ្ពស់ប្រមាណជាង១០០នាក់ ដោយប្រតិភូទាំងអស់គ្រោងនឹងចូលទស្សនាប្រាសាទនានាក្នុងតំបន់អង្គរ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទព្រះខ័ន ប្រាសាទតាព្រហ្ម និងប្រាសាទបាយ័នជាដើម។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា ការជ្រើសរើសទីតាំងប្រាសាទបាយ័នសម្រាប់រៀបចំព្រឹត្តិការណ៍សមាធិអន្តរជាតិនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញថា តំបន់ប្រាសាទអង្គរ គឺជាទីតាំងប្រកបដោយភាពស័ក្តិសិទ្ធិ និងបង្កប់ទៅដោយ ភាពមហស្ចារ្យជាច្រើនសម្រាប់ការរៀបចំព្រឹត្តិការណ៍ជំនឿសាសនាបែបអន្តរជាតិ ដែលប្រការនេះរួមចំណែកធ្វើឱ្យកម្ពុជា ជាពិសេសខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ ជំនឿសាសនាលំដាប់អន្តរជាតិ។

គួរបញ្ជក់ផងដែរថា លោកសាស្ត្រចារ្យ Sadhguru ជាទស្សនៈវិទូល្បីល្បាញ និងមានឥទ្ធិពលមួយរូបក្នុងពិភពលោកដែលមានចំនួនអ្នកចូលទស្សនារាប់លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនានា។

លោកសាស្ត្រចារ្យ Sadhguru ក៏ជាប្រធានមូលនិធិ ISHA Foundation កំពុងដឹកនាំប្រតិភូរបស់លោក ចូលទស្សនាកម្ពុជា ជាពិសេសប្រាសាទនានាជាច្រើនក្នុងតំបន់ប្រាសាទអង្គរ ខេត្តសៀមរាប៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក