ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថៃជួយរៀបចំច្រកទ្វាអន្តរជាតិស្ទឹងបត់ក្នុងទំហំទឹកប្រាក់ប្រមាណ២៦លានដុល្លារ

បន្ទាយមានជ័យ៖ ទីភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៃបណ្តាប្រទេសជិតខាង ព្រះរាជាណាចក្រថៃ (NEDA) ចុះពិនិត្យមើលវឌ្ឍនភាពច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

គួរឱ្យដឹងថារាជរដ្ឋាភិបាលកម្ពុជា បានទទួលហរិញ្ញប្បទានពីទីភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៃបណ្តាប្រទេសជិត ខាង (NEDA) នៃព្រះរាជាណាចក្រថៃ មានទំហំទឹកប្រាក់ចំនួនប្រមាណ២៦,៤២លាន ដុល្លារអាមេរិក ដើម្បីសាងសង់ ១- អគារច្រកត្រួតពិនិត្យព្រំដែន និងផ្លូវ, ២- សំណង់ អគារអន្តេវាសិកដ្ឋាន, ៣- ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ “ឃ្លាំង និងទីលានកុងតែន័រ”, ៤-ការជួសជុលកែលម្អផ្លូវចាស់ និង ៥- សំណង់កាត់បន្ថយគ្រោះទឹកជនន់។

ការចុះពិនិត្យរបស់ទីភ្នាក់ងារសហប្រតិបត្តិការអភិរឌ្ឍន៍ សេដ្ឋកិច្ចប្រទេសជិតខាង របស់ព្រះរាជាណាចក្រថៃ (NEDA) ដឹកនាំដោយ លោក Perames Vudthitornetiraks ប្រធានស្ថាប័ន NEDA តំណាងស្ថានទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងមានរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនលោក យិត បុណ្ណា ក៏បានចុះពិនិត្យនិងធ្វើសន្និសីទសារព័ត៌មានរួមមួយផងដែរ។

សំណង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលមានចម្ងាយប្រមាណ៧គីឡូម៉ែត្រ ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ សមិទ្ធផល អគារច្រកទ្វារអន្តរជាតិថ្មីនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ និងមិនអាចខ្វះបានក្នុងការជួយសម្របសម្រួលការធ្វើពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ គាំទ្រដល់ការពង្រីកពាណិជ្ជកម្ម និងធ្វើឱ្យប្រសើរនូវប្រព័ន្ធដឹកជញ្ជូន និងអាចដោះស្រាយចំនួនចរាចរណ៍ ដឹកជញ្ជូនប្រចាំថ្ងៃច្រើនជាងមុនរហូតដល់៦០០គ្រឿងក្នុងមួយថ្ងៃ បន្ថយការកកស្ទះចរាចរណ៍ និងធ្វើឱ្យប្រសើរឡើងការដឹកជញ្ជូនទំនិញនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងក្លងឡឹក។ បច្ចុប្បន្ន អគារច្រកទ្វារអន្តរជាតិថ្មីនេះ បានបើកដំណើរការជាបណ្តោះអាសន្ន ចាប់ពីចុងឆ្នាំ២០២៣កន្លងមក និងមានរថយន្តឆ្លងកាត់ជាមធ្យមចំនួន ១៥០ ទៅ២០០គ្រឿងក្នុងមួយថ្ងៃ។

សូមបញ្ជាក់ជូនថា គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបានបញ្ចប់ការសាងសង់នៅកាលពីខែសីហា ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក