ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពាក្យស្លោកចំនួន៨នឹងត្រូវដាក់អបអរសារទរទិវាពលកម្មអន្តរជាតិ ១ ឧសភា

ភ្នំពេញ៖ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចលនាកម្មករអន្តរជាតិ ដែលកម្ពុជាតែងតែប្រារព្ធជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់ពេលបច្ចុប្បន្ន។ ក្នុងឆ្នាំ២០២៤នេះក៏ដូចជាឆ្នាំមុនៗដែលរដ្ឋាភិបាលកម្ពុជាបានចេញសារាចរស្ដីពីការរៀបចំទិវានេះ ដោយជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសារ ការអបអរសាទរ និងការលេងកម្សាន្តនៅក្នុងទិវានេះផងដែរ ជាមួយនឹងពាក្យស្លោកដែលដាក់តាំងតាមទីសាធារណៈដែលមានដូចជា៖

-អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា

-សហគ្រាសជាមួយជាសហគមន៍សុខសាន្តមួយ

-គោរពច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីព ដើម្បីធានាសិទ្ធិនិងផលប្រយោជន៍រួមរបស់កម្មករនិយោជិតនិងនិយោជក

-សុវត្ថិភាពនិងសុខភាពការងារនៅកន្លែងធ្វើការជាកត្តាចម្បង

-មានជំនាញវិជ្ជាជីវៈ មានឱកាសការងារនិងមុខរបរ ទទួលបានប្រាក់ចំណូលកាន់តែប្រសើរ។

ដោយឡែកនៅតាមសហគ្រាសត្រូវចងបដាដែលមានដូចជា៖

-អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា

-សហគ្រាសជាមួយជាសហគមន៍សុខសាន្តមួយ

-រួមគ្នាបង្កើនវប្បធម៌អនុលោមភាពតាមច្បាប់

-រួមគ្នាដើម្បីលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ

-រោងចក្រជាឆ្នាំងបាយរួមរបស់បងប្អួនកម្មករនិយោជិត និងនិយោជក។

រដ្ឋាភិបាលក៏បានណែនាំដល់ឱ្យមានការប្រារព្ធទិវាពលកម្មអន្តរជាតិនេះប្រកបដោយភាពថ្លៃថ្នូ ភាពចាស់ទុំ និងភាពប្រសើរឡើងនៃសិទ្ធិសេរីភាពកម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈដើម្បីបង្កើនការទាក់ទាញទុនវិនិយោគ និងបង្កើតឱកាសការងារកាន់តែប្រសើរ និងសមរម្យជូនកម្មករននិយោជិត និងប្រជាពលរដ្ឋ ខណៈអាជ្ញាធរដែនដី និងកម្លាំងមានសមត្ថកិច្ចត្រូវមានភារៈកិច្ចដឹកនាំអបអរសាទរទិវានេះដោយធានានូវសណ្ដាប់ធ្នាប់ និងសុវត្ថិភាពឱ្យបានល្អ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក