ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចធិបតីអបអរសាទរ ខេត្តទាំង៦ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអបអរសាទរ ខេត្តទាំង៦ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ដូចតាមការប្រកាសកន្លងទៅរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីក្នុងការប្រគល់រង្វាន់ជូនរាជធានី-ខេត្តណាដែលគ្មានគ្រោះថ្នាក់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ​ខ្មែរ ក្នុងគោលបំណងសំខាន់នោះ​ គឺមិនចង់ឃេីញមានគ្រោះថ្នាក់ចរាចរណ៍​ និងជំរុញការប្រុងប្រយ័ត្ន​ ព្រមទាំងគោរពច្បាប់ចរាចរ​ណ៍។

សម្តេចបន្ថែមទៀតថា ជាពិសេសការចូលរួមចំណែកពីប្រជាពលរដ្ឋ​ដែលជាអ្នកបេីកបរគ្រប់ប្រភេទ​ ដេីម្បីឱ្យគ្រប់ការធ្វេីដំណេីរប្រកបដោយសុខសុវត្ថិភាព​ អាចទទួលបានការជួបជុំក្រុមគ្រួសារគ្រប់ទីកន្លែងនៅទូទាំងប្រទេស។

ជាលទ្ធផល​ មានខេត្តចំនួន​ ៦​ ទទួលបានអត្រាគ្រោះថ្នាក់ចរាចរណ៍សូន្យ​ ហេីយសម្តេចធិបតីនាយករដ្ឋមន្ត្រី​ ក៏ផ្តល់រង្វាន់តាមការសន្យារួមមាន ផ្តល់លិខិតសរសេីរមួយ​ ដែលនឹងមកទទួលផ្ទាល់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ថវិកាចំនួន​ ២០០លានរៀល និងភេសជ្ជៈ​ចំនួន​ ១ពាន់កេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យ​ប្រជាពលរដ្ឋបន្តគោរពច្បាប់ចរាចរ​ណ៍ ហេីយបេីកបរដោយប្រុងប្រយ័ត្នខ្ពស់​ ប្រកបដោយការទទួលខុសត្រូវ​ ព្រមទាំងប្រកាន់ខ្ជាប់ការយោគយល់អធ្យាស្រ័យគ្នាខ្ពស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក