ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងយុត្តិធម៌ដាក់ដំណើរការផ្ដល់លិខិតថ្កោលទោសតាមប្រព័ន្ធឌីជីថលដំណាក់កាលទី២

ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានសម្រេចដាក់ដំណើរការផ្ដល់ព្រឹត្តបត្រថ្កោលទោស (លិខិតថ្កោលទោស) តាមប្រព័ន្ធឌីជីថលដំណាក់កាលទី២ ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ដើម្បីជួយសម្រួលភាពងាយស្រួលដល់អ្នកស្នើសុំ។

អ្នកស្នើអាចទាញយកកម្មវិធីទូរស័ព្ទដែលមានឈ្មោះ «CR-MOJ» ពី App Store ឬ Play Store ដើម្បីប្រើប្រាស់ក្នុងការបំពេញបែបបទពាក្យសុំ ដោយភ្ជាប់នូវឯកសារចាំបាច់មួយចំនួនតាមរយៈ App នេះ ជាមួយនឹងការទូទាត់ប្រាក់ផងដែរ។

ក្នុងសេចក្ដីជូនដំណឹងបញ្ជាក់ថា នៅពេលដល់ថ្ងៃកំណត់ទទួលយកព្រឹត្តិបត្រថ្កោលទោស សម្រាប់អ្នករស់នៅក្នុងប្រទេស ត្រូវអញ្ជើញមកទទួលដោយផ្ទាល់នៅនាយកដ្ឋានកិច្ចការថ្កោលទោសនៃក្រសួងយុត្តិធម៌ ហើយសម្រាប់ពលរដ្ឋខ្មែរដែលនៅក្រៅប្រទេសត្រូវទៅយកនៅតាមបណ្ដាស្ថាទូត ស្ថានកុងស៊ុល ឬនៅតាមការិយាល័យប្រៃណីយ៍ ដែលនៅជិតបំផុតដោយមានភ្ជាប់មកជាមួយឯកសារច្បាប់ដើមពាក់ព័ន្ធផងដែរ។

ទោះបីជាមានការដាក់ឱ្យដំណើរការសេវាកម្មតាមឌីជីថលក្ដីសាធារណជននៅតែអាចមកបំពេញបែបបទស្នើសុំព្រឹត្តិបត្រថ្កោលទោសដោយផ្ទាល់នៅនាយកដ្ឋានកិច្ចការថ្កោលទោស នៃក្រសួងយុត្តិធម៌ដដែលផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក