ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ហ្វូងដំរីព្រៃបង្ហាញវត្តមានកើនឡើងជាងបណ្តាឆ្នាំមុនៗនៅតាមតំបន់ការពារធម្មជាតិ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ថ្មីៗកន្លងមកនេះ ហ្វូងដំរីព្រៃឬដំរីអាស៊ី បានបង្ហាញខ្លួននៅតាមតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី ដែលមានចំនួនច្រើនជាងការមើលឃើញជាងបណ្តាឆ្នាំកន្លងទៅ។

លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា មន្រ្តីឧទ្យានុរក្ស បានសង្កេតលើវត្តមានដំរីព្រៃ ដែលធ្វើដំណើរក្នុងតំបន់ព្រៃ ហើយពេលខ្លះបានចូលមកក្នុងសហគមន៍តំបន់ការពារធម្មជាតិ ជាហ្វូងៗចន្លោះពី២០ទៅ៣០ក្បាល ដែលចំនួននេះ មានការកើនឡើងពីចំនួន៣ទៅ៥ ក្បាល ដែលបានបង្ហាញខ្លួន កាលពីពេលកន្លងទៅ។

អ្នកនាំពាក្យសង្កេតឃើញថា នេះជាសញ្ញាបញ្ជាក់ថា ហ្វូងដំរីរស់នៅសុខសាន្ត និងបង្កើតកូនចៅជាបន្តបន្ទាប់ បានធានាការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះបានល្អ ធានាបាននូវប្រព័ន្ធអេកូឡូស៊ីបរិស្ថានបានល្អប្រសើរ នៅតាមប្រព័ន្ធការពារធម្មជាតី ជាពិសេសនៅខេត្តមណ្ឌលគីរី ដែលមានប្រប័ន្ធការពារធម្មជាតិ ដូចជាដែនជម្រកសត្វព្រៃ ស្រែពក ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃកែវសេម៉ា ជាដើម។

យោងតាមការសិក្សាវិភាគDNAលើចំនួនសត្វដំរីព្រៃ របស់មន្រ្តីជំនាញក្រសួងបរិស្ថាន និងដៃគូសហការ នាពេលកន្លងមក ដំរីអាស៊ីមានចំនួនប្រមាណ៣៥០ក្បាល នៅក្នុងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី។

ដំរីព្រៃ ឬដំរីអាស៊ី កំពុងរងការគំរាមកំហែងលើដែនជម្រករបស់វាធ្ងន់ធ្ងរ នៅទូទាំងសកលលោក។ ដំរីព្រៃត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)។

នៅក្នុងប្រទេសកម្ពុជា ដំរីអាស៊ីមានចំនួនប្រមាណពី ៤០០ ទៅ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី។

កន្លងមកនេះ ចំនួនដំរីអាស៊ីនេះហាក់ដូចជាមានចំនួនកើនឡើងដោយសារតែពេលថ្មីៗ បានរកឃើញដំរីដើរជាហ្វូងចាប់ពី១០ រហូតដល់ជាង ២០ក្បាល ហើយក្នុងមួយហ្វូងក៏ឃើញមានវត្តមាន កូនដំរីដែលទើបនឹងកើតនិងមានវ័យជំទង់ មានចំនួនច្រើននៅក្នុងហ្វូងរបស់វា។

ក្រសួងបរិស្ថានបានបង្កើតផែនការសកម្មភាពអភិរក្សដំរីព្រៃ ២០២០-២០២៩ ឡើង ដែលកំណត់នូវបញ្ហាអាទិភាពចំនួន៦ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រ សម្រាប់ដោះស្រាយបញ្ហាទាំងនោះពិសេសការបន្តសិក្សាស្រាវជ្រាវនិងតាមដានវត្តមាន និងរបាយរបស់វាតាមរយៈម៉ាស៊ីថតស្វ័យប្រវត្តិ និងការវិភាគDNAលាមកជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក