ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

ប្រធានាធិបតីបារាំងបង្ហាញខ្លួនក្នុងការចូលរួមប្រកួតបាល់ទាត់សប្បុរធម៌រៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារ

បារាំង៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron ឆ្លៀតឱកាសបង្ហាញសមត្ថភាពកីឡារបស់លោក មុនពេលនការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ ឈានចូលមកដល់ ដោយបានបង្ហាញពីទេពកោសល្យផ្នែកកីឡាបាល់ទាត់ និងទាត់បាល់ប៉េណាល់ទីបញ្ចូលទី១គ្រាប់ នៅក្នុងការប្រកួតសប្បុរសធម៌មួយកាលពីថ្ងៃពុធម្សិលមិញ។ ក្នុងការប្រកួតនេះ គេសង្កេតឃើញលោកប្រធានាធិបតីបារាំង បានរួមក្រុមជាមួយនឹងអតីតកីឡាករល្បីៗមួយចំនួន រួមជាមួយនឹងអ្នកជំនាញផ្នែកសុខភាពមួយចំនួនទៀត។ 

មិត្តរួមក្រុមរបស់ប្រធានាធិបតីវ័យ ៤៦ឆ្នាំរូបនេះរួមមាន កីឡាករ Eden Hazard និងអតីតកីឡាករ Dider Drogba ក៏ដូចជាគ្រូបង្វឹកសញ្ជាតិបារាំង Didier Deschamps ដោយបានយកឈ្នះក្នុងលទ្ធផល ៥-៣ លើក្រុមម្ខាងទៀតដែលមានការចូលរួមពីអតីតអ្នកចាត់ការ Arsenal លោក Arsene Wenger និងអតីតកីឡាករបាល់ទាត់ដ៏ល្បីល្បាញ លោក Samuel Eto'o។ គួរឱ្យដឹងថា ការប្រកួតនេះបានធ្វើឡើងនៅទីក្រុងប៉ារីស ក្នុងគោលបំណងរៃអង្គាស​ប្រាក់ចូលដល់មន្ទីរពេទ្យកុមារ។ 

នៅលើបណ្ដាញសង្គម X លោក Emmanuel Macron បានបង្ហោះសារមួយថា៖ "ក្រុមពីរប៉ុន្តែមានគោលដៅរួមគ្នាតែមួយៈ ធ្វើឱ្យប្រសើរឡើងនូវជីវិតប្រចាំថ្ងៃរបស់កុមារនិងក្មេងជំទង់ដែលសម្រាកនៅក្នុងមន្ទីរពេទ្យ"។ 

គួររំឮកថា លោក Macron ក៏ធ្លាប់រកគ្រាប់បាល់បញ្ចូលទីបានម្តងដែរកាលពីឆ្នាំ២០២១ ក្នុងការប្រកួតសប្បុរសធម៌ដូចគ្នា ហើយកាន់តែមានភាពសកម្មក្នុងវិស័យកីឡាខ្លាំងឡើងក្នុងនាមជាម្ចាស់ផ្ទះនៃកីឡាអូឡាំពិកឆ្នាំ២០២៤៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក