ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្ស ៣០នាក់ស្លាប់ដោយសារអាការៈ Heatstroke ខណៈអាកាសធាតុនៅថៃបន្តក្ដៅខ្លាំង

ថៃ៖ ប្រទេស​ថៃ​បាន​ចេញ​ការ​ព្រមាន​ថ្មី​អំពី​អាកាសធាតុ​ក្តៅ​ខ្លាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ខណៈ​រដ្ឋាភិបាលបញ្ជាក់ថាបញ្ហា Heatstroke ឬគេហៅថាជាការសន្លប់បាត់ស្មារតីដោយសារអាកាសធាតុក្ដៅខ្លាំង បានបណ្ដាលឱ្យមនុស្សយ៉ាងតិច ៣០នាក់បានបាត់បង់ជីវិតនៅក្នុងឆ្នាំ២០២៤នេះ។ អាជ្ញាធរទីក្រុងបាងកកបានផ្តល់ការព្រមានអំពីសីតុណ្ហភាពក្ដៅខ្លាំង ខណៈដែលសន្ទស្សន៍កំដៅត្រូវបានគេរំពឹងថានឹងកើនឡើងលើសពី ៥២អង្សាសេ។ គួរឱ្យដឹងថា សីតុណ្ហភាពនៅក្នុងទីក្រុងបាងកកកាលពីថ្ងៃពុធម្សិលមិញបានកើនឡើងដល់ ៤០,១អង្សារសេ។

គួរឱ្យដឹងថា រលកកំដៅបានវាយប្រហារទៅលើបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ក្នុងសប្តាហ៍នេះ ខណៈហ្វីលីពីនបានប្រកាសផ្អាកដំណើរការរៀនផ្ទាល់ក្នុងថ្នាក់ និងជំនួសវិញដោយការរៀនតាមប្រព័ន្ធអនឡាញ ហើយនៅឯបង់ក្លាដែសឯណោះវិញមានក្រុមអ្នកបូជាសាសនាមួយចំនួនបានធ្វើពិធីបួងសួងឱ្យមានភ្លៀងធ្លាក់ទៀតផង។ អាជ្ញាធរក្នុងខេត្ត Udon Thani នៅភាគឦសានប្រទេសថៃ ក៏បានព្រមានពីសីតុណ្ហភាពក្ដៅខ្លាំងនៅថ្ងៃព្រហស្បតិ៍នេះផងដែរ។ ក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា រាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ មានមនុស្សចំនួន ៣០នាក់បានបាត់បង់ជីវិតដោយអាការៈ Heatstroke ខណៈពេញមួយឆ្នាំ២០២៣ មានអ្នកស្លាប់ត្រឹម ៣៧នាក់ប៉ុណ្ណោះ។ 

លោក Direk Khampaen អគ្គនាយករងនៃអគ្គនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងរបស់ថៃឱ្យដឹងថា ក្រុមមន្រ្តីជំនាញបានព្យាយាមជំរុញ និងលើកទឹកចិត្តឱ្យមនុស្សដែលមានវ័យចំណាស់ និងអ្នកមានសុខភាពទន់ខ្សោយ ត្រូវព្យាយាមនៅតែក្នុងផ្ទះ ឬទីតាំងក្នងម្លប់ និងត្រូវព្យាយាមផឹកទឹកឱ្យបានច្រើន។ នៅក្នុងប្រទេសថៃឆ្នាំនេះបានរងនូវរលកកំដៅខ្ពស់ជាងធម្មតាដែលបណ្ដាលមកពីបាតុភូត El Nino ខណៈដែលខេត្តឡាំប៉ាង (Lampang) ស្ថិតនៅភាគខាងជើង មានកំដៅខ្ពស់រហូតដល់ ៤៤,២អង្សារសេ ខណៈតាមតំបន់បណ្ដោយព្រំដែនមួយចំនួនជាប់ជាមួយប្រទេសមីយ៉ាន់ម៉ាអាកាសធាតុមានការកើនឡើងខ្លាំងដល់ ៤៥,៩អង្សារសេកាលពីថ្ងៃពុធម្សិលមិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក