ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជប៉ុនឈានដល់ការប្រើប្រាស់ AI-Robot ជួយដល់ការដើរ និងការងាររបស់មនុស្សចាស់

តូក្យូ៖ តើអ្នកធ្លាប់ឮពាក្យថា cyborg ដែរឬទេ? Cyborg គឺជាមនុស្សដែលត្រូវបានជំនួយនូវកម្លាំងដោយការផ្សាំកុំព្យូទ័រ ឬផ្នែករាងកាយជាមួយម៉ាស៊ីន។ ឥឡូវនេះជប៉ុនបានឈានដល់កម្រិតនេះហើយ។

ប្រទេសជប៉ុនឈានដល់ការប្រើប្រាស់ AI Robot ក្នុងការជួយដល់ការដើរ និងការងាររបស់មនុស្សចាស់។ តាមរយៈការភ្ជាប់រវាងប្រព័ន្ធប្រសាទរបស់មនុស្សភ្ជាប់នឹងមនុស្សយន្តរបស់ខ្លួន។

សមាជិកសភាកម្ពុជាលោកស្រី ឡោក ខេង ដែលបានទៅពិនិត្យដោយផ្ទាល់នៅក្រុមហ៊ុន Cyberdyne។ លោកស្រីបានសាកល្បងប្រើប្រាស់ប្រព័ន្ធ Cybernics នេះ ដោយការបញ្ជារពីខួក្បាលទៅលើសរីរាង្គដែលមិនកម្រើក ឱ្យគ្រឿងយន្ត Cybernics ជាអ្នកធ្វើចលនា។

ឧបករណ៍នេះជួយសម្រួលដល់ការធ្វើចលនានៃសរីរាង្គរបស់មនុស្សចាស់ដែលពិបាកក្នុងការធ្វើបម្លាស់ទី ដេក ដើរ ឈរ អង្គុយ ដោយសារមានបញ្ហាចង្កេះ ស្វិតសាច់ដុំ ឬពិការភាពដោយសារជំងឺដាច់សសៃឈាម និងជំងឺផ្សេងៗជាដើម។

Cybernics ជាផលិតផល AI-Robot កម្រិតខ្ពស់សម្រាប់ការថែទាំសុខភាព ធ្វើឱ្យប្រសើរឡើងនូវកម្លាំងពលកម្មដែលមានវ័យចំណាស់របស់យើង និងឆ្លើយតបទៅនឹងកម្លាំងការងារដែលធ្លាក់ចុះ។ តាមរយៈបច្ចេកវិទ្យានេះ ប្រព័ន្ធសរសៃប្រសាទរបស់មនុស្ស ប្រព័ន្ធសរីរវិទ្យា និងប្រព័ន្ធបរិស្ថានត្រូវបានភ្ជាប់ជាមួយកុំព្យូទ័រទំនើប ហើយទិន្នន័យដ៏ធំរបស់មនុស្ស និងវត្ថុត្រូវបានប្រមូលផ្តុំ វិភាគ និងដំណើរការ AI ដូច្នេះពន្លឿនការបង្កើតឧស្សាហកម្ម Cybernics ថ្មីមួយដែលរួមផ្សំ "មនុស្ស " ជាមួយ "Cyberspace និង Physical Space" ។

អ្នកស្រាវជ្រាវនៃសាជីវកម្ម Cyberdyne បានបង្ហាញការចាប់អារម្មណ៍ក្នុងការនាំយកបច្ចេកវិទ្យានេះមកជូនប្រជាជនកម្ពុជាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក